នុយក្លេអ៊ែរ

អាវុធនុយក្លេអ៊ែ

ក្នុងចំណោមទាំងបីប្រភេទនៃអាវុធប្រល័យលោក អាវុធនុយក្លេអ៊ែ បង្កឲ្យមានការគំរាមកំហែងដ៏ធំបំផុត។ អាវុធនុយក្លេអ៊ែ ត្រូវបានបែងចែកជា ២ ប្រភេទរួមមាន​ គ្រាប់បែកបរិមាណូអាតូមិច (Atomic Bombs) និងគ្រាប់បែកបរិមាណូអ៊ែអ៊ីដ្រូសែន (Hydrogen Bombs)។ ការសាកល្បងលើកដំបូងបានបង្ហាញថា​​ គ្រាប់បែកបរិមាណូអាតូមិច (Atomic Bombs) មានកំលាំងថាមពលប្រហែលស្មើនឹងកំលាំង TNT ២០.០០០ តោន ចំណែកគ្រាប់បែកបរិមាណូអ៊ែអ៊ីដ្រូសែន (Hydrogen Bombs) មានកំលាំងប្រហែលស្មើនឹង​ TNT ១០​ ​លានតោន។ ចាប់តាំងពីមានវត្តមានមក អាវុធនុយក្លេអ៊ែ ត្រូវប្រើប្រាស់ចំនួន ២​ ដង ដោយសហរដ្ឋអាមេរិក ប្រឆាំងនឹងប្រទេសជប៉ុនក្នុងសង្គ្រាមលោកលើកទី ២។​ លើកទី១ អាមេរិចបានទម្លាក់ គ្រាប់បែកបរិមានណូអាតូមិច នៅទីក្រុងហ៊ីរ៉ូស៊ីម៉ា នៅថ្ងៃទី ០៦​ ខែសីហា ឆ្នាំ ១៩៤៥ និងលើកទី​ ២ នៅទីក្រុង ណាហ្គាសាគិ នៅថ្ងៃទី ៩ ខែសីហា ឆ្នាំ ១៩៤៥។​ ប្រទេសចំនួន ៩ ត្រូវបានគេរាយការណ៌ថាមានអាវុធនុយក្លេអ៊ែរ។

. ចំនួន និងប្រទេសដែលមានអាវុធនុយក្លេអ៊ែ 

យោងទៅតាមគេហទំព័រ CNBC ដែលបានចុះផ្សាយនៅខែ មិនា ឆ្នាំ ២០១៨ បានឲ្យដឹងថា អាវុធនុយក្លែអ៊ែ សរុបមាន ចំនួនប្រហែល ១៤.៥០០ គ្រាប់ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ប្រទេសចំនួន ៩ ហើយមួយផ្នែកធំ គ្រប់គ្រង ដោយ ប្រទេសមហាអំណាច​ ២ គឺ សហរដ្ឋអាមេរិច និងប្រទេសរុស្សី។ ប្រទេសទាំង ៩ ដែលមានអាវុធនុយក្លេអ៊ែរួមមាន កូរ៉េខាងជើង អ៊ីស្រាអែល ឥណ្ឌា ប៉ាគីស្ថាន ចក្រភពអង់គ្លេស ចិន បារាំង សហរដ្ឋអាមេរិច និងរុស្សី។ ខាងក្រោម នេះជាពត៌មានលម្អិតទាក់ទងនឹង ចំនួនអាវុធនុយក្លេអ៊ែ ចំនួនការធ្វើការសាកល្បងអាវុធនុយក្លេអ៊ែ កាលបរិច្ឆេទការធ្វើការ សាកល្បងលើកដំបូង និងកាលបរិច្ឆេទការធ្វើការសាកល្បងលើកចុងក្រោយ៖

ប្រទេសកូរ៉េខាងជើង

ចំនួនអាវុធនុយក្លេអ៊ែ ~ ​១០​​ -​ ២០
ចំនួនការធ្វើការសាកល្បងអាវុធនុយក្លេអ៊ែ ~ ៦
កាលបរិច្ឆេទការធ្វើការសាកល្បងលើកដំបូង ខែតុលា ឆ្នាំ ២០០៦
កាលបរិច្ឆេទការធ្វើការសាកល្បងលើកចុងក្រោយ ខែកញ្ញា ឆ្នាំ ២០១៧

ប្រទេសអ៊ីស្រាអែល

ចំនួនអាវុធនុយក្លេអ៊ែ ~ ៨០
ចំនួនការធ្វើការសាកល្បងអាវុធនុយក្លេអ៊ែ
កាលបរិច្ឆេទការធ្វើការសាកល្បងលើកដំបូង មិនមានកាលបរិច្ឆទ
កាលបរិច្ឆេទការធ្វើការសាកល្បងលើកចុងក្រោយ មិនមានកាលបរិច្ឆេទ

ប្រទេសឥណ្ឌា

ចំនួនអាវុធនុយក្លេអ៊ែ ~ ១២០​ -​ ១៣០
ចំនួនការធ្វើការសាកល្បងអាវុធនុយក្លេអ៊ែ ~ ៣
កាលបរិច្ឆេទការធ្វើការសាកល្បងលើកដំបូង ខែឧសភា ឆ្នាំ ១៩៧៤
កាលបរិច្ឆេទការធ្វើការសាកល្បងលើកចុងក្រោយ ខែឧសភា ឆ្នាំ ១៩៩៨

ប្រទេសប៉ាគីស្ថាន

ចំនួនអាវុធនុយក្លេអ៊ែ ~ ១៣០​ -​ ១៤០
ចំនួនការធ្វើការសាកល្បងអាវុធនុយក្លេអ៊ែ ~ ២
កាលបរិច្ឆេទការធ្វើការសាកល្បងលើកដំបូង ខែឧសភា ឆ្នាំ ១៩៩៨
កាលបរិច្ឆេទការធ្វើការសាកល្បងលើកចុងក្រោយ ខែឧសភា ឆ្នាំ ១៩៩៨

ចក្រភពអង់គ្លេស

ចំនួនអាវុធនុយក្លេអ៊ែ ~ ២១៥
ចំនួនការធ្វើការសាកល្បងអាវុធនុយក្លេអ៊ែ ~ ៤៥
កាលបរិច្ឆេទការធ្វើការសាកល្បងលើកដំបូង ខែតុលា ឆ្នាំ ១៩៥២
កាលបរិច្ឆេទការធ្វើការសាកល្បងលើកចុងក្រោយ ខែវិច្ឆិកា ឆ្នាំ ១៩៩១

ប្រទេសចិន

ចំនួនអាវុធនុយក្លេអ៊ែ ~ ២៧០
ចំនួនការធ្វើការសាកល្បងអាវុធនុយក្លេអ៊ែ ~ ៤៥
កាលបរិច្ឆេទការធ្វើការសាកល្បងលើកដំបូង ខែតុលា ឆ្នាំ ១៩៦៤
កាលបរិច្ឆេទការធ្វើការសាកល្បងលើកចុងក្រោយ ខែកក្កដា ឆ្នាំ ១៩៩៦

ប្រទេសបារាំង

ចំនួនអាវុធនុយក្លេអ៊ែ ~ ៣០០
ចំនួនការធ្វើការសាកល្បងអាវុធនុយក្លេអ៊ែ ~ ២១០
កាលបរិច្ឆេទការធ្វើការសាកល្បងលើកដំបូង ខែកុម្ភៈ ឆ្នាំ ១៩៦០
កាលបរិច្ឆេទការធ្វើការសាកល្បងលើកចុងក្រោយ ខែមករា ឆ្នាំ ១៩៩៦

សហរដ្ឋអាមេរិច

ចំនួនអាវុធនុយក្លេអ៊ែ ~ ៦.៥៥០
ចំនួនការធ្វើការសាកល្បងអាវុធនុយក្លេអ៊ែ ~ ១.០៣០
កាលបរិច្ឆេទការធ្វើការសាកល្បងលើកដំបូង ខែកក្កដា ឆ្នាំ ១៩៤៥
កាលបរិច្ឆេទការធ្វើការសាកល្បងលើកចុងក្រោយ ខែកញ្ញា ឆ្នាំ ១៩៩២

ប្រទេសរុស្សី

ចំនួនអាវុធនុយក្លេអ៊ែ ~ ៦.៨០០
ចំនួនការធ្វើការសាកល្បងអាវុធនុយក្លេអ៊ែ ~ ៧១៥
កាលបរិច្ឆេទការធ្វើការសាកល្បងលើកដំបូង ខែសីហា ឆ្នាំ ១៩៤៩
កាលបរិច្ឆេទការធ្វើការសាកល្បងលើកចុងក្រោយ ​ ខែតុលា ឆ្នាំ ១៩៩០