កាំជ្រួចមីស៊ីល
កាំជ្រួចមីស៊ីល នៅតែជាប្រធានបទដ៏សំខាន់ដែលមានការការយកចិត្តទុកដាក់ខ្ពស់ និងមានការពិភាក្សាច្រើនលើឆាក អន្តរជាតិ។ សក្តានុពលរបស់វាក្នុងការដឹកជញ្ជូន និងបើកដំណើរការអាវុធប្រល័យលោក (WMD) បានយ៉ាងឆាប់រហ័ស និងត្រឹមត្រូវ បានធ្វើឲ្យកាំជ្រួចមីស៊ីលក្លាយជាបញ្ហានយោបាយ និងបញ្ហាយោធាដ៏សំខាន់។ លើសពីនេះទៀត ភាពខុសគ្នា នៃ ទស្សនៈអន្តរជាតិលើបញ្ហាដែលពាក់ព័ន្ធនឹងកាំជ្រួចមីស៊ីល បង្កឲ្យមានបញ្ហាប្រឈមជាពិសេសសម្រាប់កិច្ចខិតខំប្រឹង ប្រែងដើម្បីដោះស្រាយបញ្ហានៅក្នុងវេទិកាពហុភាគី។
បច្ចុប្បន្ននេះមិនមានឯកសារផ្លូវច្បាប់ដែលមានការឯកភាពជាលក្ខណៈពហុភាគី ដើម្បីពិនិត្យមើល និងដោះស្រាយបញ្ហាទាក់ ទងនឹងកាំជ្រួចមីស៊ីលនេះទេ។
អនុលោមទៅតាមសេចក្តីសម្រេចរបស់មហាសន្និបាតរបស់អង្គការសហប្រជាជាតិ គណៈកម្មាការជំនាញការកាំជ្រួចមីស៊ីល ចំនួនបីត្រូវបានបង្កើតឡើងដើម្បីដោះស្រាយបញ្ហាកាំជ្រួចមីស៊ីលក្នុងគ្រប់ទិដ្ឋភាពទាំងអស់។
គណៈកម្មាការទីមួយត្រូវបានបង្កើតឡើងពីខែកក្កដាឆ្នាំ 2001 ដល់ខែកក្កដាឆ្នាំ 2002 គណៈកម្មាការទីពីរបង្កើតឡើងក្នុងឆ្នាំ 2004 ហើយគណៈកម្មាការទីបីបានបញ្ចប់ការងាររបស់ខ្លួននៅខែមិថុនាឆ្នាំ 2008 ហើយបានព្រមព្រៀងលើរបាយការណ៍ របស់ខ្លួនដោយការមូលមតិគ្នា។
UNODA