គីមី

អាវុធគីមី
អាវុធគីមី ត្រូវបានផលិត និងប្រើប្រាស់តាំងពីឆ្នាំ 1000​ មុនគ.ស​ គឺនៅពេលដែលចិនបានប្រើផ្សែងអាសេនិច។ អាវុធគីមីត្រូវបានប្រើយ៉ាងទូលំទូលាយនៅក្នុងសង្គ្រាមលោកលើកទី 1 និងទី ២ ។ ថ្មីៗនេះនៅឆ្នាំ 1995 សារធាតុគីមី “Sarin” ត្រូវបានប្រើដើម្បីវាយប្រហាររថភ្លើងក្រោមដីនៅទីក្រុងតូក្យូ ប្រទេសជប៉ុន។ ហើយសារធាតុគីមី “Sarin” ត្រូវបានរក ឃើញនៅក្នុងបន្ទប់សណ្ឋាគារមួយនៅឆ្នាំ 2008 នៅឡាសវេហ្គាស។ អាវុធគីមី មានច្រើនប្រភេទ និងអាចអាច បង្កឲ្យហានិភ័យដល់មនុស្សជាច្រើនសណ្ឋានដូចជា ពងបែក ការហូរឈាម ការបំផ្លាញប្រព័ន្ធប្រសាទ ការក្អួតចង្អោរ និង វិកលចរិកជាដើម។ ។ អាវុធប្រភេទនេះមិនមានគ្រោះថ្នាក់ខ្លាំងដូចអាវុធជីវសាស្ត្រទេ ដោយសារតែវាមិនមាន ប្រសិទ្ធិភាព ខ្លាំងក្នុងការសម្លាប់រង្គាលដូចអាវុធជីវសាស្រ្ត។ ភាពខុសគ្នាដ៏សំខាន់រវាងជីវសាស្រ្តនិងអាវុធគីមី គឺអាវុធគីមីមានប្រតិកម្ម និងប្រសិទ្ធភាពភ្លាមៗ។ យ៉ាងណាក៏ដោយការវាយប្រហារគីមីមួយត្រូវតែមានប្រព័ន្ធចែកចាយមួយដ៏ត្រឹមត្រូវ ដើម្បីឱ្យមាន ប្រសិទ្ធិភាព។