ថ្ងៃព្រហស្បតិ៍ ១៥ កើត ខែអស្សុជ ឆ្នាំឆ្លូវ
ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១
(អគ្គលេខាធិការដ្ឋាន អ.ជ.អ.គ)៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន មុនី អគ្គលេខាធិការរង និងជានាយក នាយកដ្ឋានរដ្ឋបាល ភស្តុភារ និងបច្ចេកទេស នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិ ទប់ស្កាត់ អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និង វិទ្យុសកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារធ្វើរបាយការណ៍សង្ខេប ស្ដីពីសមិទ្ធផលការងារសំខាន់ៗ នៃកងយោធពលខេមរភូមិន្ទ ដែលសម្រេចបានរយៈពេល៥ឆ្នាំ(២០១៧-២០២១)របស់អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិអាវុធគីមី តាមប្រព័ន្ធអនឡាញ (Zoom Meeting)ដោយមានការចូលរួមពី នាយទាហាន នាយទាហានរង មកពី នាយកដ្ឋានព័ត៌មាន និងគ្រប់គ្រងស្ថានីយ នាយកដ្ឋានគ្រប់គ្រងសារធាតុ នាយកដ្ឋានហ្វឹកហ្វឺន និងបណ្តុះបណ្តាលជំនាញ ព្រមទាំង វិទ្យាស្ថានស្រាវជ្រាវ និងពិសោធន៍សារធាតុអាវុធគីមី នៃអគ្គ អ.ជ.អ.គ
ដែលប្រព្រឹត្តទៅនៅវេលាម៉ោង ១៤:០០នាទីរសៀល ។
ដោយ: ក្រុមការងារផ្សព្វផ្សាយ នៃនាយកដ្ឋានព័ត៌មាន និងគ្រប់គ្រងស្ថានីយ អគ្គលេខាធិការដ្ឋាន អ.ជ.អ.គ
ព័ត៌មាន