ថ្ងៃពុធ ១៤ កើត ខែអស្សុជ ឆ្នាំឆ្លូវ
ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១
(អគ្គលេខាធិការដ្ឋាន អ.ជ.អ.គ)៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន មុនី អគ្គលេខាធិការរង និងជានាយក នាយកដ្ឋានរដ្ឋបាល ភស្តុភារ និងបច្ចេកទេស នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិ ទប់ស្កាត់ អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និង វិទ្យុសកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំឆ្លងសេចក្តីព្រាងរបាយការណ៍បូកសរុបការងារខែតុលា និងទិសដៅអនុវត្តខែវិច្ឆិកា ឆ្នាំ២០២១ តាមប្រព័ន្ធអនឡាញ(Zoom Meeting) ដោយមានការចូលរួមពី នាយទាហាន នាយទាហានរង មកពី នាយកដ្ឋានព័ត៌មាន និងគ្រប់គ្រងស្ថានីយ នាយកដ្ឋានគ្រប់គ្រងសារធាតុ នាយកដ្ឋានហ្វឹកហ្វឺន និងបណ្តុះបណ្តាលជំនាញ ព្រមទាំង វិទ្យាស្ថានស្រាវជ្រាវ និងពិសោធន៍សារធាតុអាវុធគីមី នៃអគ្គ អ.ជ.អ.គ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ១៤:០០ នាទីរសៀល។
ដោយ: ក្រុមការងារផ្សព្វផ្សាយ នៃនាយកដ្ឋានព័ត៌មាន និងគ្រប់គ្រងស្ថានីយ អគ្គលេខាធិការដ្ឋាន អ.ជ.អ.គ
ព័ត៌មាន