ថ្ងៃអាទិត្យ ១រោច ខែជេស្ឋ ឆ្នាំថោះ
បញ្ចស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣
(កោះកុង)៖ ឯកឧត្តម បណ្ឌិត ផន ណារ៉ា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានស្រុកស្រែអំបិល ខេត្តកោះកុង បានអញ្ជើញជាជាអធិបតីភាពក្នុងកម្មវិធី ពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋក្នុងស្រុកស្រែអំបិល រៀបចំដោយក្រុមគ្រូពេទ្យស្ម័គ្រចិត្តអង្គការសហប្រតិបត្តិការវេជ្ជសាស្រ្តអន្តរជាតិរបស់ប្រទេសកូរ៉េ សហការជាមួយរដ្ឋបាលស្រុកស្រែអំបិល ដែលប្រព្រឹត្តទៅនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង០៧:០០នាទីព្រឹក នៅសាលាស្រុកស្រែអំបិល។
ដោយ: ក្រុមការងារចុះមូលដ្ឋាន ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង។






