ព្រឹកថ្ងៃច័ន្ទ ១១រោច ខែ បឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥
ត្រូវនិងថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១
ឯកឧត្តម នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការក្រសួងការពារជាតិបានអញ្ជើញទទួលរថយន្តវ៉ាក់សាំងកូវីដ- ១៩ ចំនួន១០គ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជូនទៅក្រសួងការពារជាតិ នៅឃ្លាំងឱសថកណ្តាល (CMS) ដែលមានការអញ្ជើញប្រគល់ជូនដោយ
លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មាការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ដើម្បីបម្រើក្នុងយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ទូទាំងប្រទេសរបស់ក្រសួងការពារជាតិ ។
ព័ត៌មាន