ថ្ងៃអង្គារ ៣ រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១
(កោះកុង) ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ផន ណារ៉ា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និង វិទ្យុសកម្ម បានអនុញ្ញាតឲ្យ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហេង អៀង អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិអាវុធគីមី ជាតំណាងដ៏ខ្ពង់ខ្ពស់ ដឹកនាំក្រុមការងារចុះជួយស្រុកស្រែអំបិល នាំយកទៀនវស្សាដែលជាអំណោយ របស់ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិតអគ្គលេខាធិការ និងលោកជំទាវ ទៅប្រគេនព្រះសង្ឃគង់នៅវត្ត ឃុំស្រែអំបិល ស្រុកស្រែអំបិល ចំនួន ៨ វត្ត និង ឃុំដងពែង ស្រុកស្រែអំបិលចំនួន ៦ វត្ត សរុបទាំងអស់មានចំនួន១៤ វត្ត នៅវេលាម៉ោង ៩:00 ព្រឹក នៅក្នុងស្រុកស្រែអំបិល ខេត្តកោះកុង។
ព័ត៌មាន