ថ្ងៃចន្ទ ១២ កើត ខែស្រាពណ៍ ឆ្នាំថោះ
បញ្ចស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣
(ខេត្តសៀមរាប)៖ ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ផន ណារ៉ា អគ្គលេខាការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិ ទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និងវិទ្យុសកម្ម បានដឹកនាំក្រុមការងារនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិ ទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និងវិទ្យុសកម្ម ចូលរួមកិច្ចប្រជុំពិភាក្សាជាមួយ អង្គការហាមឃាត់អាវុធគីមី(OPCW) ក្នុងការរៀបចំកិច្ចប្រជុំប្រចាំឆ្នាំរបស់អាជ្ញាធរជាតិលេីកទី២១នៃរដ្ឋភាគីរបស់អនុសញ្ញាអាវុធគីមី(CWC)នៅក្នុងតំបន់អាសុី ចាប់ពីថ្ងៃ២៩-៣១ ខែសីហា ឆ្នាំ២០២៣។ កិច្ចប្រជុំពិភាក្សាខាងលើនេះបានប្រព្រឹត្តទៅនៅវេលាម៉ោង២:០០នាទីរសៀលនៅសណ្ឋាគារអង្គរមីរ៉ាខលខេត្តសៀមរាប។
ដោយ: នាយកដ្ឋានព័ត៌មាន និងគ្រប់គ្រងស្ថានីយ អគ្គលេខាធិការដ្ឋាន អ.ជ.អ.គ