ថ្ងៃព្រហស្បតិ៍ ៨ កើត ខែពិសាខ ឆ្នាំថោះ
បញ្ចស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣
(ភ្នំពេញ)៖ ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ផន ណារ៉ា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិ ទប់ស្កាត់ អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និង វិទ្យុសកម្ម បានសហការជាមួយ ការិយាល័យទទួលបន្ទុកកិច្ចការកាត់បន្ថយសព្វាវុធ របស់អង្គការសហប្រជាជាតិ (UNODA) ដែលមានលោកស្រី Amanda Cowl មន្រ្តី UNODA សម្របសម្រួលថ្នាក់តំបន់អាស៊ី ជាតំណាង បង្កើតសិក្ខាសាលាស្តីពីការផ្ដួចផ្ដើមថ្នាក់ជាតិ និងការបង្កើតផែនការអនុវត្តថ្នាក់ជាតិ សម្រាប់អនុវត្តសេចក្ដីសម្រេចចិត្ត របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហការប្រជាជាតិ លេខ១៥៤០ (២០០៤) ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ នៅសណ្ឋាគាររ័ហ្វហ្វលស៍ ឡឺរ៉ូយ៉ាល់ រាជធានីភ្នំពេញ។
ដោយ: នាយកដ្ឋានព័ត៌មាន និងគ្រប់គ្រងស្ថានីយ អគ្គលេខាធិការដ្ឋាន អ.ជ.អ.គ ។