ថ្ងៃអង្គារ ៦ កើត ខែពិសាខ ឆ្នាំថោះ
បញ្ចស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣
(ភ្នំពេញ)៖ ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ផន ណរ៉ា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិ ទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្រ្ត និងវិទ្យុសកម្ម បានអញ្ជើញជាអធិបតី ថ្លែងសន្ទរកថាបើកក្នុងពិធីបើក សិក្ខាសិលាផ្ដួចផ្ដើមថ្នាក់ជាតិ ស្ដីពីការបង្កើតផែនការអនុវត្តថ្នាក់ជាតិ សម្រាប់អនុវត្តសេចក្ដីសម្រេចចិត្ត របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហការប្រជាជាតិ លេខ១៥៤០ (២០០៤) ដែលប្រព្រឹត្តនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ នៅសណ្ឋាគាររ័ហ្វហ្វលស៍ ឡឺរ៉ូយ៉ាល់ រាជធានីភ្នំពេញ ដោយមានការការចូលរួមជាគណៈអធិបតីពីលោក David Theard អ្នកជំនាញការ១៥៤០នៃគណៈកម្មាធិការរបស់ក្រុមប្រឹក្សា សន្តិសុខអង្គការសហប្រជាជាតិ លេខ១៥៤០ (២០០៤)
លោកស្រី Tomoko Kubo ទីប្រឹក្សាស្ថានទូតជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា លោកស្រី Amanda Cowl មន្រ្តីសម្របសម្រួលថ្នាក់តំបន់អាស៊ីរបស់ការិយាល័យទទួលបន្ទុកកិច្ចការកាត់បន្ថយសព្វាវុធ នៃអង្គការសហប្រជាជាតិ
។
សិក្ខាសាលានេះផងដែរមានការអញ្ជើញចូលរួមពី៖
មន្រ្តីតំណាងអាជ្ញាធរជាតិអាវុធគីមី
មន្រ្តីក្រសួងរ៉ែនិងថាមពល ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ទីស្ដីការគណៈរដ្ឋមន្ត្រី ក្រសួងបកិច្ចការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងកសិកម្មរុក្ខា ប្រមាញ់ និងនេសាទ ក្រសួងអប់រំ រដ្ឋលេខាធិការដ្ឋាន អាកាសចរស៊ីវិល លេខាធិការដ្ឋានគណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស បញ្ជាការដ្ឋាន ខ.ភ.ម
នាយកដ្ឋានគ្រប់គ្រងសារធាតុអាវុធជាតិផ្ទុះ អគ្គស្នងការនគរបាលជាតិកងរាជអាវុធហត្ថលើផ្ទៃប្រទេស
ក្រសួងពាណិជ្ជកម្ម ក្រសួងសាធារណការនិងដឹកជញ្ជូន ក្រសួងយុត្តិធម៌ ក្រសួងធនធានទឹក និងឧតុនិយម
ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យ និងនវានុវត្តន៍ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ។
សូមជម្រាបផងដែរថាកម្មវិធីបើកសិក្ខាសាលាផ្តួចផ្តើមថ្នាក់ជាតិ ស្ដីពីការបង្កើតផែនការអនុវត្តថ្នាក់ជាតិ សម្រាប់ការអនុវត្តសេចក្តីសម្រេចចិត្ត របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ លេខ១៥៤០ (២០០៤) រយៈពេល០៣ថ្ងៃ ក្រោមកិច្ចឧបត្ថម្ភគាំទ្រពីសំណាក់ការិយាល័យទទួលបន្ទុកកិច្ចការកាត់បន្ថយសព្វាវុធ របស់អង្គការសហប្រជាជាតិ (UNODA) និងរាជរដ្ឋាភិបាលនៃប្រទេសជប៉ុន។ ក្នុងគោលបំណង
ឆ្លុះបញ្ជាំងអំពីកាតព្វកិច្ច និងទំនាក់ទំនងនៃ UNSCR 1540 ជាមួយបទបញ្ញត្តិច្បាប់អន្តរជាតិ និងថ្នាក់តំបន់ ទៅលើការកាត់បន្ថយ និងការមិនរីកសាយនៃអាវុធមហាប្រល័យ ព្រមទាំងសកម្មភាព និងស្ថាប័នដែលពាក់ព័ន្ធ
បង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់ព្រះរាជាណាចក្រកម្ពុជាក្នុងការអនុវត្ត UNSCR 1540 (2004) រួមមានច្បាប់ បទដ្ឋានគតិយុត្តិ ការរៀបចំស្ថាប័ន រចនាសម្ព័ន្ធ ដើម្បីកំណត់ពីភាពចន្លោះប្រហោង ចំណុចអាទិភាព និងលទ្ធផលដែលអាចសម្រេចបានតាមរយៈផែនការសកម្មភាព ជាងនេះទៅទៀតបញ្រ្ជាបចំណេះដឹងឱ្យកាន់តែស៊ីជម្រៅទៅលើការគ្រប់គ្រងតាមព្រំដែន និងការនាំចេញនៅក្នុងបរិបទ នៃ UNSCR 1540 (2004)។
ដោយ: នាយកដ្ឋានព័ត៌មាន និងគ្រប់គ្រងស្ថានីយ
អគ្គលេខាធិការដ្ឋាន អ.ជ.អ.គ ។