ថ្ងៃសុក្រ ២ រោច ខែចេត្រ ឆ្នាំថោះ
បញ្ចស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី៧ ខែមេសាឆ្នាំ២០២៣
(ទីស្តីការក្រសួងការពារជាតិ)៖ ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ផន ណារ៉ា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិ ទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និងវិទ្យុសកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំរបាយការណ៍បូកសរុបការងារប្រចាំត្រីមាសទី១ និងទិសដៅអនុវត្តត្រីមាសទី២ ឆ្នាំ២០២៣ និងពិធីប្រគល់ប្រកាសតែងតាំងផ្លាស់ប្ដូរមុខតំណែង បំពាក់ឋានន្តរស័ក្កិ ជូននាយទាហាន នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិអាវុធគីមី ដែលប្រព្រឹត្តទៅនៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង១៣:៣០នាទីរសៀល នៅសាលប្រជុំA ជាន់ទី៤ បន្ទប់លេខ ៤១ ទីស្ដីការក្រសួងការពារជាតិ។
ដោយ: នាយកដ្ឋានព័ត៌មាន និងគ្រប់គ្រងស្ថានីយ
អគ្គលេខាធិការដ្ឋាន អ.ជ.អ.គ ។