ព័ត៌មាន

ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ផន ណារ៉ា អគ្គលេខាធិការ នៃអគ្គលេខាធិការអាជ្ញាធរជាតិ ទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និងវិទ្យុសកម្ម បានអញ្ជើញដឹកនាំប្រតិភូតំណាងឱ្យព្រះរាជាណាចក្រកម្ពុជា ចូលរួមកិច្ចប្រជុំថ្នាក់តំបន់សម្រាប់ស្ថាប័នពាក់ព័ន្ធនៅក្នុងកិច្ចគាំទ្រដល់ការអនុវត្តសេចក្តីសម្រេចចិត្ត ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ UNSCR ១៥៤០ (២០០៤) នៅតំបន់អាស៊ី ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៧-៨ ខែមីនា ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន

ថ្ងៃអង្គារ ១ រោច ខែផល្គុន ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣
(ជប៉ុន)៖ ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ផន ណារ៉ា អគ្គលេខាធិការ នៃអគ្គលេខាធិការអាជ្ញាធរជាតិ ទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និងវិទ្យុសកម្ម បានអញ្ជើញដឹកនាំប្រតិភូតំណាងឱ្យព្រះរាជាណាចក្រកម្ពុជា ចូលរួមកិច្ចប្រជុំថ្នាក់តំបន់សម្រាប់ស្ថាប័នពាក់ព័ន្ធនៅក្នុងកិច្ចគាំទ្រដល់ការអនុវត្តសេចក្តីសម្រេចចិត្ត ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ UNSCR ១៥៤០ (២០០៤) នៅតំបន់អាស៊ី ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៧-៨ ខែមីនា ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់នៃ ការិយាល័យទទួលបន្ទុកកិច្ចការកាត់បន្ថយសព្វាវុធនៃអង្គការសហប្រជាជាតិ (UNODA) គណៈកម្មាធិការ១៥៤០ អង្គការអន្តរជាតិផ្សេងៗដែលពាក់ព័ន្ធ និងបណ្តាប្រទេសនៃតំបន់អាស៊ី មានចំនួនសរុប៦៤នាក់ ក្រោមកិច្ចផ្តួចផ្តើមនិងរៀបចំដោយប្រទេសជប៉ុនសហការជាមួយសហរដ្ឋអាមេរិក UNODA និងសាកលវិទ្យាល័យនៃអង្គការសហប្រជាតិ។
ដោយ: នាយកដ្ឋានព័ត៌មាន និងគ្រប់គ្រងស្ថានីយ
អគ្គលេខាធិការដ្ឋាន អ.ជ.អ.គ ។