ព័ត៌មាន

ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ផន ណារ៉ា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្រ្ត និងវិទ្យុសកម្ម និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្រែអំបិល ខេត្តកោះកុង បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិភាក្សាការងារជាមួយប្រធានគណៈកម្មាធិការគណបក្សស្រុកស្រែអំបិល ប្រធានបក្សឃុំ និងគណៈអចិន្រ្តៃយ៍គណៈកម្មាធិការបក្សឃុំបឹងព្រាវ និងឃុំស្រែអំបិល

ថ្ងៃសៅរ៍ ១កើត ខែទុតិយសាឍ ឆ្នាំឆ្លូវ ព.ស.២៥៦៥
ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១៤:០០នាទី។
(ខេត្តកោះកុង)៖ ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ផន ណារ៉ា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្រ្ត និងវិទ្យុសកម្ម និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្រែអំបិល ខេត្តកោះកុង បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិភាក្សាការងារជាមួយប្រធានគណៈកម្មាធិការគណបក្សស្រុកស្រែអំបិល ប្រធានបក្សឃុំ និងគណៈអចិន្រ្តៃយ៍គណៈកម្មាធិការបក្សឃុំបឹងព្រាវ និងឃុំស្រែអំបិល ដើម្បីដោះស្រាយបញ្ហាប្រឈមមួយចំនួនក្នុងអំឡុងពេលជំងឺកូវីដ-១៩ ដែលកំពុងមានការរីករាលដាលក្នុងភូមិសាស្រ្ត ស្រុកស្រែអំបិល និងប្រកាសតែងតាំងប្រធានគណៈកម្មាធិការគណបក្សឃុំស្រែអំបិល នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកស្រែអំបិល ខេត្តកោះកុង។
ដោយ: ក្រុមការងារផ្សព្វផ្សាយ នៃនាយកដ្ឋានព័ត៌មាន និងគ្រប់គ្រងស្ថានីយ អគ្គលេខាធិការដ្ឋាន អ.ជ.អ.គ