ថ្ងៃព្រហស្បតិ៍ ១រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១
(អគ្គលេខាធិការដ្ឋាន អ.ជ.អ.គ)៖ ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ផន ណារ៉ា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និង វិទ្យុសកម្ម បានអនុញ្ញាតឲ្យ ឯកឧត្តម ឧត្តមសេនីយ៍ទោ គឹម កណ្ណារ៉ា នាយករង នាយកដ្ឋានរដ្ឋបាល ភស្តុភារ និងបច្ចេកទេស តំណាងដ៏ខ្ពង់ខ្ពស់ចូលរួមប្រជុំ online ក្នុងវគ្គបណ្តុះបណ្តាលស្ដីពី ការឆ្លើយតបបន្ទាន់ទៅលើឧប្បត្តិហេតុគីមី (ជាភាសារុស្ស៉ី)
វគ្គបណ្តុះបណ្តាលនេះដែរប្រព្រឹត្តទៅចាប់ពី ថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ រៀបចំឡើងដោយ អង្គការហាមឃាត់អាវុធគីមី (OPCW) សហការជាមួយមជ្ឈមណ្ឌលបណ្តុះបណ្តាលអ្នកជួយសង្រ្គោះអន្តរជាតិ (IRT Centre) នៃសាកលវិទ្យាល័យការពារជនស៉ីវិលនៃក្រសួងសម្រាប់ស្ថានភាពបន្ទាន់ នៃសារធារណៈរដ្ឋបេឡារុស ។
គោលបំណងនៃវគ្គបណ្តុះបណ្តាល គឺការពង្រឹងសមត្ថភាពក្នុងការឆ្លើយតបបន្ទាន់ទៅលើឧប្បត្តិហេតុគីមីពុល បង្កទ្បើងដោយភ្នាក់ងារគីមីប្រើក្នុងសង្រ្គាម (CWAs) និងសារធាតុគីមីពុលនៅក្នុងឧស្សាហកម្ម (TICs) ដែលនៅក្នុងវគ្គបណ្តុះបណ្តាលនេះបានផ្តោតសំខាន់ទៅលើសម្ភារៈការពាររូបវ័ន្ត (PPE) ។ វគ្គបណ្តុះបណ្តាលនេះក៏បានផ្តល់ឱកាសដល់អ្នកចូលរួមស្វ័យសិក្សាបន្ថែមនៅក្នុង Talentsoft Platform និងអាចធ្វើការពិភាក្សាចែករំលែកព័ត៌មាន និងបទពិសោធន៍របស់ខ្លួនស្តីពីកម្មវិធីបណ្តុះបណ្តាលនេះនៅក្នុង live Session ផងដែរ។