នៅព្រឹកថ្ងៃច័ន្ទ ១រោច ខែអស្សុជ ឆ្នាំកុរឯកស័ក ព.ស២៥៦៣
ត្រូវនិងថ្ងៃទី១៤ខែតុលាឆ្នាំ២០១៩វេលាម៉ោង០៨:៣០នាទី
ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ផន ណារ៉ា អគ្គលេខាធិការ អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និងវិទ្យុសកម្ម និងសហការីបានអញ្ជើញចូលរួមកិច្ចប្រជុំអន្តរគណៈកម្មការព្រឹទ្ធសភា ជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យ ពិភាក្សា លើសេចក្តីព្រាងច្បាប់ ស្ដីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងរវាងព្រះរាជាណាចក្រកម្ពុជានិងអង្គការហាមឃាត់អាវុធគីមីស្ដីពីបុព្វសិទ្ធិនិងអភ័យឯកសិទ្ធិរបស់អង្គការហាមឃាត់អាវុធគីមី។
#នៅសាលប្រជុំប្រជុំពិសេសព្រឹទ្ធសភា