ព័ត៌មាន

សម័យប្រជុំសភាលើកទី៣ នីតិកាលទី៦ ដើម្បីពិភាក្សាសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រម លើកិច្ចព្រមព្រៀងរវាង ព្រះរាជាណាចក្រកម្ពុជា និងអង្គការហាមឃាត់អាវុធគីមី

ព្រឹកថ្ងៃសុក្រ ០៦កើត ខែអស្សុជ ឆ្នាំកុរ  ឯកស័ក ព.ស ២៥៦៣

ត្រូវនឹងថ្ងៃទី ០៤ ខែ តុលា ឆ្នាំ២០១៩

 

ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ផន​ ណារ៉ា  អគ្គលេខាធិការ អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ជាតិទប់ស្កាត់​អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និងវិទ្យុសកម្ម និងសហការី អញ្ជើញ​ចូល​រួម​ប្រជុំសភា សម័យ ប្រជុំសភា​លើកទី៣ នីតិកាលទី៦​ ដើម្បី​ពិភាក្សា សេចក្តីព្រាង​ច្បាប់ស្តីពី​ការ​​អនុម័តយល់ព្រម លើកិច្ច ព្រមព្រៀងរវាង ព្រះរាជាណាចក្រកម្ពុជា និងអង្គការ​ហាម​ឃាត់អាវុធគីមី។

បានបន្តពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ច​ព្រមព្រៀង រវាងព្រះរាជា​ណា​ចក្រកម្ពុជា និង អង្គការហាមឃាត់អាវុធគីមី ស្តីពី​ បុព្វ​សិទ្ធិនិង​អភ័យឯក​សិទ្ធិរបស់អង្គការហាមឃាត់អាវុធគីមី សេចក្តីព្រាងច្បាប់នេះមាន​បីមាត្រា។

ឯកឧត្តម ហ៊ុន ណេង ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារ​សាធារណៈ នៃរដ្ឋសភាជា​​អ្នក​អាន​របាយការណ៍​​​ពី លទ្ធផលនៃការពិនិត្យ​សិក្សា​សេចក្តី​ព្រាង​​ច្បាប់ ជូនអង្គសភា។

ឯកឧត្តម​​​ កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្រ្តី​ប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុក​ទីស្តីការ​គណៈ​រដ្ឋមន្រ្តី និងសហការី តំណាងរាជរដ្ឋាភិបាល ជា​អ្នកការពារ​សេចក្តីព្រាងច្បាប់។

 

 

 

#nacw.gov.kh/news#សម័យប្រជុំរដ្ឋសភា លើកទី៣ នីតិកាលទី៦!