ព័ត៌មាន

ពិធីសម្ពោធជាផ្លូវការការិយាល័យ NCT Consultant!

(ភ្នំពេញ)៖ ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ផន ណារ៉ា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិអាវុធគីមី នុយក្លេអ៊ែរ ជីវសាស្រ្ត និងវិទ្យុសកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធជាផ្លូវការការិយាល័យ NCT Consultant នៅព្រះរាជាណាចក្រកម្ពុជា។
វិធីសម្ពោធនេះបានប្រព្រឹត្តទៅថ្ងៃសៅរ៍ ១០កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង១៦:៣០នាទីរសៀល នៅការិយាល័យ NCT ភ្នំពេញ៕