ថ្ងៃសុក្រ ៧រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ២៥៦៥
ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១
(អគ្គលេខាធិការដ្ឋាន អ.ជ.អ.គ)៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ផន ណារ៉ា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និង វិទ្យុសកម្ម ឯកឧត្តម ឧត្តមសេនីយ៍ទោ នឿន វិទ្យា នាយក នាយកដ្ឋានគ្រប់គ្រង់សារធាតុគីមី នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិអាវុធគីមី បានអញ្ជើញចូលរួម កិច្ចប្រជុំប្រចាំឆ្នាំលើកទី២៣ ដែលប្រព្រឹត្តទៅនៅទីក្រុងឡាអេ ប្រទេសហូឡង់ តាមប្រព័ន្ធនិម្មិត KUDO ដែលមានកាលបរិច្ឆេទចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ កិច្ចប្រជុំនៃវគ្គទី៣ ប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ ចាប់ពីម៉ោង១៣ៈ៣០ ដល់ម៉ោង១៥ៈ០០នាទីរសៀល ម៉ោងនៅប្រទេសហូឡង់ ដោយមានការចូលរួមជាតំណាងអាជ្ញាធរជាតិប្រមាណជា២៥០រូប មកពីប្រទេសជារដ្ឋភាគីប្រមាណជា ១៣០ ប្រទេស។
គោលបំណងសំខាន់នៃកិច្ចប្រជុំ៖
ផ្តល់ឱកាសមួយសម្រាប់អាជ្ញាធរជាតិដើម្បីចែករំលែកបទពិសោធន៍ និងចំណេះដឹង ដើម្បីបង្កើនសមត្ថភាពនៃសមាជិករដ្ឋភាគីក្នុងការអនុវត្តតាមកាតព្វកិច្ចរបស់ពួកគេក្រោមអនុសញ្ញា។ ផ្តល់ឱកាសមួយសម្រាប់លេខាធិការដ្ឋាន និងរដ្ឋភាគីដើម្បីធ្វើអន្តរកម្ម និងពិភាក្សាអំពីវិធីផ្តល់ប្រសិទ្ធភាពនៃការគាំទ្រការកសាងសមត្ថភាពក្នុងលក្ខណៈរួមបញ្ចូលគ្នា និងទូលំទូលាយ។ ជំរុញកិច្ចសហប្រតិបត្តិការក្នុងចំណោមអាជ្ញាធរជាតិ ដើម្បីបន្តការអនុវត្តអនុសញ្ញា។ និងផ្តល់ឱកាសសម្រាប់អន្តរកម្មរវាងរដ្ឋភាគី និងលេខាធិការដ្ឋាន ដើម្បីដោះស្រាយបញ្ហា និងកិច្ចខិតខំប្រឹងប្រែង ដើម្បីបង្កើនការអនុវត្តអនុសញ្ញា។
កិច្ចប្រជុំថ្ងៃទី៣ (ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១) បានផ្តោតទៅលើខ្លឹមសារមួយចំនួនដូចតទៅ៖
-ការបង្កើនសមត្ថភាព សម្រាប់ការគ្រប់គ្រងសន្តិសុខគីមី ដែលសម្របសម្រួលនិងធ្វើបទបង្ហាញដោយលោក Rochan Perera , ICB, ICA Division, OPCW
– ការរាយការណ៍ និងសរុបលទ្ធផល សម្រាប់វគ្គទាំង៣ វគ្គទី១ ដោយលោកស្រី Sharon Rivera
វគ្គទី២ ដោយ លោក Rohan Perera
វគ្គទី៣ ដោយ លោក Anton Martyniuk
– គម្រោងបង្កើតទ្បើងវិញនៃកម្មវិធី Elearning ដែលធ្វើបទបង្ហាញដោយលោក James Petht. IPB, ICA, OPCW.
ដោយ: នាយកដ្ឋានព័ត៌មាន និងគ្រប់គ្រងស្ថានីយ អគ្គលេខាធិការដ្ឋាន អ.ជ.អ.គ ។
ព័ត៌មាន