(ភ្នំពេញ)៖ ឧត្តមសេនីយ៍ទោ នឿន វិទ្យា នាយក នាយកដ្ឋានគ្រប់គ្រងសារធាតុអាវុធគីមី នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និងវិទ្យុសកម្ម បានអញ្ជើញចូលរួម កិច្ចប្រជុំស្តីពីគម្រោងបេសកកម្មនៃសេវាកម្មផ្តល់ប្រឹក្សាយោបល់លើសន្តិសុខនុយក្លេអ៊ែរអន្តរជាតិ។ កិច្ចប្រជុំនេះរៀបចំដោយក្រសួងរ៉ែ និងថាមពល សហការជាមួយទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA)។
កិច្ចប្រជុំនៃគម្រោងនេះ មានគោលបំណងដើម្បីទាញយកផលប្រយោជន៍ជាអតិបរមាពីទីភ្នាក់ងារIAEA ដើម្បីពង្រឹងសន្តិសុខនុយក្លេអ៊ែរថ្នាក់ជាតិ។
កិច្ចប្រជុំបានប្រព្រឹត្តទៅនាថ្ងៃទី១១–២២ ខែធ្នូ ឆ្នាំ២០២៣ នៅសណ្ឋាគារ Sofitel Phnom Penh Phokeethra រាជធានីភ្នំពេញ។