ព័ត៌មាន

កិច្ចប្រជុំពិភាក្សាការងារជាមួយលោក H.E Paul Dean!

(ក្រសួងការពារជាតិ)៖ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ផន ណារ៉ា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិ ទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្រ្ត និងវិទ្យុសកម្ម បានដឹកនាំប្រតិភូជួបប្រជុំពិភាក្សាការងារជាមួយ H.E Paul Dean ឧបការីរងប្រចាំការក្រសួងការបរទេសសហរដ្ឋអាមេរិក និងសហការី ពាក់ព័ន្ធនឹងផ្នែកអាវុធមហាប្រល័យ (WMD) និងកិច្ចសហប្រតិបត្តិការបន្តនៅពេលអនាគត។
កិច្ចប្រជុំពិភាក្សាខាងលើបានប្រព្រឹត្តទៅយ៉ាងរលូន ប្រកបដោយបរិយាកាសស្និតស្នាល។
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤ កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង២:៣០នាទីរសៀល នៅទីស្ដីការក្រសួងការពារជាតិ។