ព័ត៌មាន

ឯកឧត្តម បណ្ឌិត ផន ណារ៉ា សមាជិកគណកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកស្រែអំបិល ខេត្តកោះកុង និងស្រុកវ៉ារិន ខេត្តសៀមរាប ដង្ហែរទៀនព្រះវស្សា និងតេយ្យទៀន!

ព្រឹកថ្ងៃអាទិត្យ ៦កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣
ត្រូវនឹងថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៩!

 

ឯកឧត្តម បណ្ឌិត ផន ណារ៉ា សមាជិកគណកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកស្រែអំបិល ខេត្តកោះកុង ព្រមទាំងជាអនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកវ៉ារិន ខេត្តសៀមរាប បានដឹកនាំក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកស្រែអំបិល ខេត្តកោះកុង និងស្រុកវ៉ារិន ខេត្តសៀមរាប ដង្ហែរទៀនព្រះវស្សា និងតេយ្យទៀន ព្រមទាំងបច្ច័យមួយចំនួនមកប្រគេនព្រះសង្ឈ ដែលគង់ចាំព្រះវស្សា ចំនួន១៤វត្ត ក្នុងស្រុកស្រែអំបិល ខេត្តកោះកុង។