ព័ត៌មាន

ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ផន ណារ៉ា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និង វិទ្យុសកម្ម បានអញ្ចើញដឹកនាំក្រុមការងារចុះជួយស្រុកស្រែអំបិល ចុះសួរសុខទុក្ខ និងប្រគល់អំណោយ

ថ្ងៃពុធ ៧ កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ
ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១

(កោះកុង)៖ ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ផន ណារ៉ា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និង វិទ្យុសកម្ម បានអញ្ចើញដឹកនាំក្រុមការងារចុះជួយស្រុកស្រែអំបិល ចុះសួរសុខទុក្ខ និងប្រគល់អំណោយរួមមាន៖
– អង្ករ ១១តោនស្មើនឹង២៩.៣១៥.០០០ រៀល
– ត្រីខ ២៥០០កំប៉ុង ស្មើនឹង ៣.៣៨២.០០០ រៀល
– មី ១៥០ កេស ស្មើនឹង ៣.៤៥០.០០០រៀល
– ប៊ីចេង ២០០ កញ្ចប់ ស្មើនឹង ៥៥០.០០០ រៀល
– ទឹកស៊ីអីវ ៧៨០ ដប ស្មើនឹង ៨៣២.០០០ រៀល
– ទឹកត្រី ៥៤០ ដប ស្មើនឹង ៦៧៥.០០០រៀល
– ក្រម៉ា ១០០ ស្មើនឹង ៥០០.០០០រៀល
– អាវភ្លៀង ៥០០ អាវ ស្មើនឹង ១.២៥០.០០០រៀល
ក្នុងនោះផងដែរក៏បានឧបត្ថម្ភជាថវិកាជូនកម្លាំងការពារ ១.៥០០.០០០រៀល និងបាននាំយកអំណោយចែកជូនអ្នកជំងឺ កូវីដ ១៩ ចំនួន៤៨ នាក់ ដែលកំពុងសម្រាកព្យាបាលនៅមណ្ឌលវិទ្យាល័យស្រែអំបិល ក្នុងម្នាក់ ទទួលបាន អង្ករ១០ គ.គ្រ មី ១៥ កញ្ចប់ ត្រីខ ១០ កំប៉ុង ទឹកបរិសុទ្ធ ០២យួរ និងថវិកា ២០.០០០រៀល សរុបចំណាយថវិកា អស់ ចំនួន ៤២.៦១៤.០០០រៀល ។

ដោយ: ក្រុមការងារផ្សព្វផ្សាយ នៃនាយកដ្ឋានព័ត៌មាន និងគ្រប់គ្រងស្ថានីយ អគ្គលេខាធិការដ្ឋាន អ.ជ.អ.គ