ថ្ងៃពុធ ១ រោច ខែទុតិយាសាឍ ឆ្នាំថោះ
បញ្ចស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣
(អគ្គលេខាធិការដ្ឋាន អ.ជ.អ.គ)៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន មុនី អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិ ទប់ស្កាត់ អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និង វិទ្យុសកម្ម និងជានាយក នាយកដ្ឋានរដ្ឋបាល ភស្តុភារនិងបច្ចេកទេស បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារចុះអនុវត្តធ្វើរបងហ៊ុំព័ទ្ធទីតាំងរណ្តៅគ្រាប់បែកមានសារធាតុគីមីសង្គ្រាម ដែលប្រព្រឹត្តទៅនៅ វេលាម៉ោង០៩:០០នាទីព្រឹក នៅសាលប្រជុំA អគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិអាវុធគីមី។
ដោយ: នាយកដ្ឋានព័ត៌មាន និងគ្រប់គ្រងស្ថានីយ អគ្គលេខាធិការដ្ឋាន អ.ជ.អ.គ ។





