ព័ត៌មាន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ម៉ែន ម៉ារ៉ូត អគ្គលេខាធិការរង និងជានាយក វិទ្យាស្ថានស្រាវជ្រាវ និងពិសោធន៍សារធាតុអាវុធគីមី នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិ ទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និងវិទ្យុសកម្ម បានអញ្ជើញជាអធិបតី ក្នុងពិធីបើកវគ្គបំប៉នពិសេសស្ដីពីការធ្វើលំហាត់លើតុ និងលំហាត់អនុវត្តជាក់ស្ដែងលើទីលានសម្រាប់ការការពារសុវត្ថិភាពសន្តិសុខ គីមីសាស្ត្រ ជីវសាស្ត្រ វិទ្យុសកម្ម និងនុយក្លេអ៊ែរ ក្នុងព្រឹត្តិការណ៍ត្រៀមប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games) លើកទី៣២ និងកីឡាជនពិការអាស៊ាន (ASEAN Para Games) លើកទី១២ ឆ្នាំ២០២៣

ថ្ងៃអង្គារ ៧ កើត ខែចេត្រ ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣
(ភ្នំពេញ)៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ម៉ែន ម៉ារ៉ូត អគ្គលេខាធិការរង និងជានាយក វិទ្យាស្ថានស្រាវជ្រាវ និងពិសោធន៍សារធាតុអាវុធគីមី នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិ ទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និងវិទ្យុសកម្ម បានអញ្ជើញជាអធិបតី ក្នុងពិធីបើកវគ្គបំប៉នពិសេសស្ដីពីការធ្វើលំហាត់លើតុ និងលំហាត់អនុវត្តជាក់ស្ដែងលើទីលានសម្រាប់ការការពារសុវត្ថិភាពសន្តិសុខ គីមីសាស្ត្រ ជីវសាស្ត្រ វិទ្យុសកម្ម និងនុយក្លេអ៊ែរ ក្នុងព្រឹត្តិការណ៍ត្រៀមប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games) លើកទី៣២ និងកីឡាជនពិការអាស៊ាន (ASEAN Para Games) លើកទី១២ ឆ្នាំ២០២៣ ដោយមានការអញ្ជើញចូលរួម ពីនាយក នាយកដ្ឋាន នាយករងនាយកដ្ឋាន មន្រ្តីជំនាញនៃសហភាពអឺរ៉ុប និងមន្រ្តីតំណាងឲ្យស្ថាប័នពាក់ព័ន្ធ
ដែល ប្រព្រឹត្តទៅនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង៨:០០នាទីព្រឹក នៅពហុកីឡដ្ឋានមរតកតេជោ។
ដោយ: នាយកដ្ឋានព័ត៌មាន និងគ្រប់គ្រងស្ថានីយ
អគ្គលេខាធិការដ្ឋាន អ.ជ.អ.គ​ ។