ព័ត៌មាន

ឯកឧត្តម ឧត្តមសេនីយ៍ទោ នឿន វិទ្យា នាយក នាយកដ្ឋានគ្រប់គ្រងសារធាតុគីមី នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិ ទប់ស្កាត់ អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និង វិទ្យុសកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការរៀបចំផែនការសិក្ខាសាលាសម្រាប់ខែសីហា ខែកញ្ញា និងខែតុលា ឆ្នាំ២០២៣

ថ្ងៃព្រហស្បតិ៍ ១១ រោច ខែបឋមាសាឍ ឆ្នាំថោះ
បញ្ចស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣

(អគ្គលេខាធិការដ្ឋាន អ.ជ.អ.គ)៖ ឯកឧត្តម ឧត្តមសេនីយ៍ទោ នឿន វិទ្យា នាយក នាយកដ្ឋានគ្រប់គ្រងសារធាតុគីមី នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិ ទប់ស្កាត់ អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និង វិទ្យុសកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការរៀបចំផែនការសិក្ខាសាលាសម្រាប់ខែសីហា ខែកញ្ញា និងខែតុលា ឆ្នាំ២០២៣ ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣  នៅសាលប្រជុំ នាយកដ្ឋានហ្វឹកហ្វឺន អគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិអាវុធគីមី។

កិច្ចប្រជុំនេះផងដែរផ្តោតសំខាន់ទៅលើ៖

-ពិគ្រោះផែនការសិក្ខាសាលា NAs of Sps to the CWC in Asia Region ក្នុងខែសីហា២០២៣
-ពិគ្រោះផែនការសិក្ខាសាលាគម្រោង81 Biosecurity វគ្គទី២ ក្នុងខែកញ្ញា ឆ្នាំ២០២៣
-ពិគ្រោះផែនការសិក្ខាសាលាគម្រោងContact SEA National Training ក្នុងខែតុលាឆ្នាំ២០២៣។

ដោយ: នាយកដ្ឋានព័ត៌មាន និងគ្រប់គ្រងស្ថានីយ អគ្គលេខាធិការដ្ឋាន អ.ជ.អ.គ