ថ្ងៃពុធ ១១ រោច ខែជេស្ឋ ឆ្នាំថោះ
បញ្ចស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣
(អគ្គលេខាធិការដ្ឋាន អ.ជ.អ.គ)៖ ឯកឧត្តម ឧត្តមសេនីយ៍ទោ នឿន វិទ្យា នាយក នាយកដ្ឋានគ្រប់គ្រងសារធាតុគីមី នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិ ទប់ស្កាត់ អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និង វិទ្យុសកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើការស្នើសុំកម្ពុជាគាំទ្រសេចក្តីថ្លែងការណ៍រួមពាក់ព័ន្ធ “Proliferation Security Initiative 20th Anniversary: Joint Statement of the 2023 High-Level Politics Meeting” ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ នៅសាលប្រជុំថ្មី អគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិអាវុធគីមី(អគាC ខាន់ទី៣ ជាន់ទី៣)។
កិច្ចប្រជុំនេះផងដែរផ្តោតសំខាន់ទៅលើ៖
– ពិភាក្សាក្រុមការងារប្រមូលធាតុចូលលេីកយោបល់អំពីសេចក្តីថ្លែងការណ៍រួមពាក់ព័ន្ធ “Proliferation Security Initiative 20th Anniversary: Joint Statement of the 2023 High-Level Politics Meeting”។
ដោយ: នាយកដ្ឋានព័ត៌មាន និងគ្រប់គ្រងស្ថានីយ អគ្គលេខាធិការដ្ឋាន អ.ជ.អ.គ ។




