ថ្ងៃសុក្រ ១ កើត ខែកត្តិក ឆ្នាំឆ្លូវ
ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១
(អគ្គលេខាធិការដ្ឋាន អ.ជ.អ.គ)៖ ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ផន ណារ៉ា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិ ទប់ស្កាត់ អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និង វិទ្យុសកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំរបាយការណ៍បូកសរុបការងារខែតុលា និងទិសដៅអនុវត្តខែវិច្ឆិកា ឆ្នាំ២០២១ តាមប្រព័ន្ធអនឡាញ (Zoom Meeting) ដោយមានការចូលរួមពី អគ្គលេខាធិការរង នាយក នាយកដ្ឋាន នាយករងនាយកដ្ឋាន នាយការិយាល័យ ព្រមទាំងនាយរង ការិយាល័យ ដែលប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ០៨:៣០ នាទីព្រឹក៕
ដោយ: នាយកដ្ឋានព័ត៌មាន និងគ្រប់គ្រងស្ថានីយ អគ្គលេខាធិការដ្ឋាន អ.ជ.អ.គ