ថ្ងៃអាទិត្យ ១០ រោច ខែអស្សុជ ឆ្នាំឆ្លូវ
ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១
(កោះកុង)៖ ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ផន ណារ៉ា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និង វិទ្យុសកម្ម ជាសមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សថ្នាក់កណ្តាលចុះមូលដ្ឋានស្រុកស្រែអំបិល បានអញ្ជើញចុះសំណេះសំណាល និងណែនាំផែនការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ ជាមួយសមាជិកបក្ស និងក្រុមការងារចុះមូលដ្ឋានស្រុកស្រែអំបិល ដែលប្រព្រឹត្តទៅនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង០៨:០០នាទីព្រឹក ដោយមានសមាជិកចូលរួមចំនួន១១៥នាក់។
ដោយ: ក្រុមការងារចុះមូលដ្ឋាន ស្រុកស្រែអំបិល ខេត្តកោះកុង និងឃុំស្រែណូយ ខេត្តសៀមរាប
ព័ត៌មាន