ព័ត៌មាន

ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ផន ណារ៉ា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និង វិទ្យុសកម្ម បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រគល់-ទទួលអំណោយដ៏ថ្លៃថ្លាពីក្រុមហ៊ុន Metfone ជូនដល់សាលាស្រុក ស្រែអំបិល និងឃុំទាំង ៦ ក្នុងស្រុកស្រែអំបិល ខេត្តកោះកុង ដើម្បីចូលរួមសកម្មភាព ទប់ស្កាត់ប្រយុទ្ធប្រឆាំង ជំងឺ Covid-19

ថ្ងៃអាទិត្យ ១០ រោច ខែអស្សុជ ឆ្នាំឆ្លូវ
ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១

(កោះកុង)៖ ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ផន ណារ៉ា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និង វិទ្យុសកម្ម បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រគល់-ទទួលអំណោយដ៏ថ្លៃថ្លាពីក្រុមហ៊ុន Metfone ជូនដល់សាលាស្រុក ស្រែអំបិល និងឃុំទាំង ៦ ក្នុងស្រុកស្រែអំបិល ខេត្តកោះកុង ដើម្បីចូលរួមសកម្មភាព ទប់ស្កាត់ប្រយុទ្ធប្រឆាំង ជំងឺ Covid-19។ អំណោយដែលទទួលបានរួមមាន៖
ម៉ាស់ អាល់កុល អង្ករ  ត្រីខ ទឹកស៊ីអីវ និងទឹកត្រី សរុបជាទឹកប្រាក់ចំនួនៈ ៥០ លាន រៀល។ ដែលប្រព្រឹត្តទៅនៅសាលាស្រុកស្រែអំបិល ខេត្តកោះកុង។

ដោយ: នាយកដ្ឋានព័ត៌មាន និងគ្រប់គ្រងស្ថានីយ អគ្គលេខាធិការដ្ឋាន អ.ជ.អ.គ