ព័ត៌មាន

ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ផន ណារ៉ា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិ ទប់ស្កាត់ អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និងវិទ្យុសកម្ម បានអនុញ្ញាតដ៏ខ្ពង់ខ្ពស់ឲ្យ ឯកឧត្តម ឧត្តមសេនីយ៍ទោ វ៉ាន សំរេច នាយករង នាយកដ្ឋានហ្វឹកហ្វឺន និងបណ្តុះបណ្តាលជំនាញ និងជាប្រធានក្រុមការងារអាស៊ាន នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិអាវុធគីមី អញ្ជើញចូលរួមកម្មវិធីបើកដំណើរការសម្រាប់របាយការណ៍ ស្ទង់មតិ អាស៊ាន-ចិនឆ្នាំ២០២១ ក្រោមប្រធានបទ ”ទំនាក់ទំនងអាស៊ានចិន បន្ទាប់ពីរយៈពេល៣០ឆ្នាំ នៃការផ្លាស់ប្តូរផ្នត់គំនិត ភាពជាប់លាប់ និងឱកាសថ្មី

ថ្ងៃសុក្រ ១រោច ខែអស្សុជ ឆ្នាំឆ្លូវ
ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១
(អគ្គលេខាធិការដ្ឋាន អ.ជ.អ.គ)៖ ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ផន ណារ៉ា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិ ទប់ស្កាត់ អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និងវិទ្យុសកម្ម បានអនុញ្ញាតដ៏ខ្ពង់ខ្ពស់ឲ្យ ឯកឧត្តម ឧត្តមសេនីយ៍ទោ វ៉ាន សំរេច នាយករង នាយកដ្ឋានហ្វឹកហ្វឺន និងបណ្តុះបណ្តាលជំនាញ និងជាប្រធានក្រុមការងារអាស៊ាន នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិអាវុធគីមី អញ្ជើញចូលរួមកម្មវិធីបើកដំណើរការសម្រាប់របាយការណ៍ ស្ទង់មតិ អាស៊ាន-ចិនឆ្នាំ២០២១ ក្រោមប្រធានបទ ”ទំនាក់ទំនងអាស៊ានចិន បន្ទាប់ពីរយៈពេល៣០ឆ្នាំ នៃការផ្លាស់ប្តូរផ្នត់គំនិត ភាពជាប់លាប់ និងឱកាសថ្មី ដែលប្រព្រឹត្តទៅនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១២១ នៅសាលប្រជុំអគ្គលេខាធិការដ្ឋាន អ.ជ.អ.គ។
សូមបញ្ចាក់ផងដែរថា ពិធីបើកដំណើរការនិម្មិតអាស៊ាន-ចិន នៃរបាយការណ៍ស្ទង់មតិឆ្នាំ ២០២១ ដែលមានចំណងជើងថា“ ទំនាក់ទំនងអាស៊ាន-ចិនបន្ទាប់ពី ៣០ ឆ្នាំ ត្រូវបានថ្លែងនូវសុន្ទរកថាបើកដោយ៖
១. លោក Dr. Deno Patti Djalal, ស្ថាបនិក និងជាប្រធានសហគមន៍គោលនយោបាយការបរទេសឥណ្ឌូនេស៊ី
២. H.E. Deng Xi Jun, ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំអាស៊ាន
ក្នុងឱកាសដ៏មានសារៈសំខាន់នេះផងដែរក៏មានការចូលរួមពីវាគ្មិនកិត្តិយសមួយចំនួនដែលរួមមាន៖
១. លោក សាស្រ្តាចារ្យProf. Ling Wei សាស្រ្តាចារ្យទំនាក់ទំនងអន្តរជាតិនៃសាកលវិទ្យាល័យអន្តរជាតិ និងសេដ្ឋកិច្ចចិន
២. លោក Shahriman Lockman នាយកប្រតិបត្តិនៃការិយាល័យវិទ្យាស្ថានយុទ្ធសាស្ត្រនិងអន្តរជាតិ នៃ ប្រទេសម៉ាឡេស៊ី
៣. លោក Kavi Chongkittavorn សមាជិកជាន់ខ្ពស់វិទ្យាស្ថានសន្តិសុខនិងសិក្សាអន្តរជាតិនៃសាកលវិទ្យាល័យជូឡាឡុងកន នៃប្រទេសថៃ
សម្របសម្រួលដោយ៖
១. បណ្ឌិត Poppy Sulistyaning Winanti សាស្ត្រាចារ្យជាន់ខ្ពស់នៃសាកលវិទ្យាល័យ Gadjah Mada នៃ ប្រទេសឥណ្ឌូនេស៊ី
គួរជម្រាបផងដែរថា ការស្ទង់មតិអាស៊ាន-ចិនឆ្នាំ ២០២១ គឺជាការស្វែងរកទស្សនវិស័យរបស់អាស៊ីអាគ្នេយ៍ស្តីពីទំនាក់ទំនងបច្ចុប្បន្នរវាងប្រជាជនអាស៊ាននិងចិនដែលពាក់ព័ន្ធនឹងការសិក្សា ទៅលើនិស្សិត ពាណិជ្ជកម្មសហគមន៍ សង្គមស៊ីវិល និងទស្សនៈរបស់មន្រ្តីរដ្ឋាភិបាល។ ទិន្នន័យដែលប្រមូលបានពីការស្ទង់មតិ ដែលមានអ្នកចូលរួម ១០១៩ នាក់នឹងត្រូវដាក់ឱ្យដំណើរការនិងប្រើប្រាស់ក្នុងការបង្កើតអនុសាសន៍គោលនយោបាយផ្អែកលើអំណះអំណាង។ ជាក្តីរំពឹងជាមួយគ្នានេះដែរ ការស្ទង់មតិបែបនេះនឹងបង្កើតនូវអនុសាសន៍គោលនយោបាយដោយផ្អែកលើភស្តុតាងដែលនឹងនាំមកនូវផលវិជ្ជមានដល់ចំណុចចាប់ផ្តើមដ៏រឹងមាំនិងប្រកបដោយថាមពលនៃទំនាក់ទំនងទ្វេភាគីនិងពហុភាគីនាពេលអនាគត។
ដោយ: ក្រុមការងារផ្សព្វផ្សាយ នៃនាយកដ្ឋានព័ត៌មាន និងគ្រប់គ្រងស្ថានីយ អគ្គលេខាធិការដ្ឋាន អ.ជ.អ.គ