ព័ត៌មាន

ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ផន ណារ៉ា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិ ទប់ស្កាត់ អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និង វិទ្យុសកម្ម បានអញ្ជើញចូលរួម កិច្ចប្រជុំលើកទី៦០ នៃក្រុមការងារ A (Working Group A) របស់អង្គការ CTBTO ដែលប្រព្រឹត្តទៅនៅទីក្រុងវីយ៉ែន ប្រទេសអូទ្រីស ក្នុងទម្រង់ Hybrid (ការចូលរួមផ្ទាល់ និងតាមប្រព័ន្ធនិម្មិត) ដែលមានកាលបរិច្ឆេទចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១

ថ្ងៃអង្គារ ១៣ កើត ខែអស្សុជ ឆ្នាំឆ្លូវ
ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១
(អគ្គលេខាធិការដ្ឋាន អ.ជ.អ.គ)៖ ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ផន ណារ៉ា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិ ទប់ស្កាត់ អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និង វិទ្យុសកម្ម បានអញ្ជើញចូលរួម កិច្ចប្រជុំលើកទី៦០ នៃក្រុមការងារ A (Working Group A) របស់អង្គការ CTBTO ដែលប្រព្រឹត្តទៅនៅទីក្រុងវីយ៉ែន ប្រទេសអូទ្រីស ក្នុងទម្រង់ Hybrid (ការចូលរួមផ្ទាល់ និងតាមប្រព័ន្ធនិម្មិត) ដែលមានកាលបរិច្ឆេទចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ កិច្ចប្រជុំនៃវគ្គទី១ចាប់ពីម៉ោង១៥ៈ៣០ ដល់ម៉ោង១៧ៈ៣០នាទីរសៀល និងកិច្ចប្រជុំវគ្គទី២ ចាប់ពីម៉ោង១៩ៈ៣០ ដល់ ម៉ោង២១ៈ៣០នាទីយប់។
កិច្ចប្រជុំនេះផងដែរ បានផ្តោតទៅលើខ្លឹមសារមួយចំនួនដូចតទៅ៖
ខ្លឹមសារនៃកិច្ចប្រជុំថ្ងៃទី២ (ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១) រួមមាន៖
១. ការបង្កើតមុខដំណែង Chief of Cabinet នៅក្នុងការិយាល័យរបស់លេខាធិការប្រតិបត្តិ អង្គការ CTBTO
២. ការតែងតាំង External Auditors របស់គណៈកម្មការរៀបចំ (Preparatory Commission) សម្រាប់អាណត្តិ ២០២២-២០២៣
៣.ការពិនិត្យ និងពិភាក្សាទៅលើពង្រាងរបាយការណ៍ក្នុងកិច្ចប្រជុំលើកទី៦០ នៃក្រុមការងារ A (WGA)
ដោយ: ក្រុមការងារផ្សព្វផ្សាយ នៃនាយកដ្ឋានព័ត៌មាន និងគ្រប់គ្រងស្ថានីយ អគ្គលេខាធិការដ្ឋាន អ.ជ.អ.គ