ព័ត៌មាន

ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ផន ណារ៉ា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិ ទប់ស្កាត់ អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និង វិទ្យុសកម្ម បានអញ្ជើញចូលរួម កិច្ចប្រជុំលើកទី៦០ នៃក្រុមការងារ A (Working Group A) របស់អង្គការ CTBTO ដែលប្រព្រឹត្តទៅនៅទីក្រុងវីយ៉ែន ប្រទេសអូទ្រីស ក្នុងទម្រង់ Hybrid (ការចូលរួមផ្ទាល់ និងតាមប្រព័ន្ធនិម្មិត) ដែលមានកាលបរិច្ឆេទចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១

ថ្ងៃចន្ទ ១២ កើត ខែអស្សុជ ឆ្នាំឆ្លូវ
ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១
(អគ្គលេខាធិការដ្ឋាន អ.ជ.អ.គ)៖ ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ផន ណារ៉ា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិ ទប់ស្កាត់ អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និង វិទ្យុសកម្ម បានអញ្ជើញចូលរួម កិច្ចប្រជុំលើកទី៦០ នៃក្រុមការងារ A (Working Group A) របស់អង្គការ CTBTO ដែលប្រព្រឹត្តទៅនៅទីក្រុងវីយ៉ែន ប្រទេសអូទ្រីស ក្នុងទម្រង់ Hybrid (ការចូលរួមផ្ទាល់ និងតាមប្រព័ន្ធនិម្មិត) ដែលមានកាលបរិច្ឆេទចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ កិច្ចប្រជុំនៃវគ្គទី១ចាប់ពីម៉ោង១៥ៈ៣០ ដល់ម៉ោង១៧ៈ៣០នាទីរសៀល និងកិច្ចប្រជុំវគ្គទី២ ចាប់ពីម៉ោង១៩ៈ៣០ ដល់ ម៉ោង២១ៈ៣០នាទីយប់។
កិច្ចប្រជុំនេះផងដែរ បានផ្តោតទៅលើខ្លឹមសារមួយចំនួនដូចតទៅ៖
ខ្លឹមសារនៃកិច្ចប្រជុំថ្ងៃទី១ (ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១) រួមមាន៖
– ការអនុម័តរបៀបវារៈនៃអង្គប្រជុំ ដោយលោកស្រី Nada Kruger ប្រធានក្រុមការងារ A (Working Group A) នៃអង្គការ CTBTO
– របាយការណ៍ស្ដីពី non-verification-related activities របស់លេខាធិការដ្ឋានបច្ចេកទេសបណ្តោះអាសន្ន (PTS) ដោយលោក Robert Floyd លេខាធិការប្រតិបត្តិ នៃអង្គការ CTBTO
– សេចក្តីថ្លែងការណ៍របស់បណ្តាក្រុម និងប្រទេសនានាចំនួន ២៥ រួមមាន៖ G77& China, European Union, African Group, South Africa, France, Algeria, Chile, Mexico, Iraq, Dominican Republic, Japan, the United States, Egypt, Republic of Korea, the Philippines, the United Kingdom, China, Bangladesh, Argentina, Australia, Indonesia, Iran (Islamic Republic of), Malaysia, Morocco, Canada។
– ការពិនិត្យឡើងវិញនូវមតិយោបល់របស់ក្រុមប្រឹក្សា (Advisory Group) ដោយលោក Pedro Penha Brasil អនុប្រធានក្រុមប្រឹក្សា (Advisory Group)
– សំណើថវិកា និងកម្មវិធីសម្រាប់ ឆ្នាំ ២០២២-២០២៣ ដោយលោកស្រី Nada Kruger
– ការពិចារណាទៅលើការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុ និងថវិកា ដោយលោកស្រី Nada Kruger
– វិធានការអនុវត្តថ្នាក់ជាតិ
– Budgetary implications of mechanisms to manage full life cycle costs, including post-certification activities, for certified International Monitoring System stations
– សរុបសេចក្តីពីកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាង Preparatory Commission ជាមួយអង្គការអន្តរជាតិផ្សេងៗ
– Schedule of sessions of the Preparatory Commission and it’s subsidiary bodies in 2022 and indicative schedule for 2023
– Indicative work program for Working Group A in 2022
– Provisional agenda for the next session of Working Group A
ដោយ: ក្រុមការងារផ្សព្វផ្សាយ នៃនាយកដ្ឋានព័ត៌មាន និងគ្រប់គ្រងស្ថានីយ អគ្គលេខាធិការដ្ឋាន អ.ជ.អ.គ