ព័ត៌មាន

ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ផន ណារ៉ា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និង វិទ្យុសកម្ម បានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពង់ សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជាតាមរយៈប្រព័ន្ធបញ្ជូនរូបភាពនិងសំឡេង(Video Conference)

ថ្ងៃសុក្រ ២ កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក
ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១
(ក្រសួងការពារជាតិ)៖ ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ផន ណារ៉ា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និង វិទ្យុសកម្ម បានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពង់ សម្ដេចអគ្គមហាសេនាបតី តេជោ
ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជាតាមរយៈប្រព័ន្ធបញ្ជូនរូបភាពនិងសំឡេង(Video Conference)។
ដើម្បីពិភាក្សានិងឆ្លងលើរបៀបវារៈដូចខាងក្រោម ៖
១-សេចក្ដីព្រាងច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា១៩ថ្មី មាត្រា៨២ថ្មី មាត្រា១០៦ថ្មី (មួយ) មាត្រា១១៩ថ្មី និង មាត្រា១៣៧ថ្មី រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ។
២-សេចក្ដីព្រាងច្បាប់ស្តីពីភាពជាដៃគូររវាងរដ្ឋ និងឯកជន។
៣-សេចក្តីព្រាងកម្មវិធីវិនិយោគសាធារណ:៣ឆ្នាំរំកិល ២០២២-២០២៤។
៤- បញ្ហាផ្សេងៗ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្រ្តី ដើម្បីសុំការអនុម័តពីស្ដាប័ននីតិប្បញ្ញត្តិលើសេចក្តីព្រាងច្បាប់ស្ដីពីការអនុម័តយល់ព្រមលើ កិច្ចព្រមព្រៀងបន្ថែមទៅលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិទាក់ទងទៅនឹងការកាត់សេចក្ដីនៅក្រោមច្បាប់កម្ពុជានូវឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងនៅក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ ស្ដីពីការរៀបចំក្នុងពេលអន្ដរកាល និងការបញ្ចប់ការងាររបស់អង្គជំនុំជម្រះវិសាមញ្ញ។
កិច្ចប្រជុំ តាមរយៈប្រព័ន្ធបញ្ជូនរូបភាព និងសំឡេង
( Video Conference ) នេះដែរ បានប្រព្រឹត្តទៅនៅវេលាម៉ោង ០៨:៣០នាទីព្រឹក នៅអាគារថ្មី របស់អគ្គលេខាធិការដ្ឋាន ក្រសួងការពារជាតិ ជាន់ទី២ បន្ទប់ប្រជុំទី១ ។
ដោយ: ក្រុមការងារផ្សព្វផ្សាយ នៃនាយកដ្ឋានព័ត៌មាន និងគ្រប់គ្រងស្ថានីយ អគ្គលេខាធិការដ្ឋាន អ.ជ.អ.គ