ព័ត៌មាន

ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ផន ណារ៉ា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិ ទប់ស្កាត់ អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និង វិទ្យុសកម្ម និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានស្រុកស្រែអំបិល បានអញ្ជើញដឹកនាំប្រជុំត្រួតពិនិត្យការងារ និងប្រគល់ភារកិច្ចជូនគណៈកម្មការ នៃគណៈបញ្ជាការយុទ្ធនាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំអាណត្តិទី៥ ឆ្នាំ២០២២របស់គណៈកម្មធិការគណបក្សស្រុក

ថ្ងៃសៅរ៍ ១១ រោច ខែភទ្របទ ឆ្នាំឆ្លូវ
ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី២ ខែតុលា ឆ្នាំ២០២១
(កោះកុង)៖ ឯកឧត្តម នាយឧត្តមសេនីយ៍
បណ្ឌិត ផន ណារ៉ា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិ ទប់ស្កាត់ អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និង វិទ្យុសកម្ម និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានស្រុកស្រែអំបិល បានអញ្ជើញដឹកនាំប្រជុំត្រួតពិនិត្យការងារ និងប្រគល់ភារកិច្ចជូនគណៈកម្មការ នៃគណៈបញ្ជាការយុទ្ធនាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំអាណត្តិទី៥ ឆ្នាំ២០២២របស់គណៈកម្មធិការគណបក្សស្រុកដែលប្រព្រឹត្តទៅនៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង០២:០០នាទីរសៀល។
កិច្ចប្រជុំនេះដែរ មានសមាសភាពចូលរួម៖
១.ប្រធាន អនុប្រធានក្រុមការងារគណបក្សថ្នាក់កណ្ដាលចុះមូលដ្ឋានស្រុកឃុំ ទាំង០៦នៃស្រុក
២.ប្រធាន អនុប្រធាន ក្រុមការងារថ្នាក់ខេត្តចុះមូលដ្ឋានស្រុកនិងប្រធាន អនុប្រធានក្រុមការងារគណបក្សថ្នាក់ខេត្តចុះមូលដ្ឋានឃុំទាំង០៦
៣.ប្រធាន អនុប្រធានគណៈកម្មការនៃគណៈបញ្ជាការ យុទ្ធនាការបោះឆ្នោត
៤.ប្រធានគណបក្សឃុំទាំង០៦
ដោយ: ក្រុមការងារផ្សព្វផ្សាយ នៃនាយកដ្ឋានព័ត៌មាន និងគ្រប់គ្រងស្ថានីយ អគ្គលេខាធិការដ្ឋាន អ.ជ.អ.គ