ព័ត៌មាន

ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ផន ណារ៉ា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិ ទប់ស្កាត់ អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និង វិទ្យុសកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំរបាយការណ៍បូកសរុបការងារប្រចាំខែកក្កដា និងទិសដៅអនុវត្តខែសីហា ឆ្នាំ២០២១ តាមប្រព័ន្ធអនឡាញ(Zoom Meeting) ដោយមានការចូលរួមពី អគ្គលេខាធិការរង នាយក នាយកដ្ឋាន នាយករងនាយកដ្ឋាននាយការិយាល័យ ព្រមទាំងនាយរង ការិយាល័យ

ថ្ងៃសុក្រ ១៣ រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១
(អគ្គលេខាធិការដ្ឋាន អ.ជ.អ.គ)៖ ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ផន ណារ៉ា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិ ទប់ស្កាត់ អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និង វិទ្យុសកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំរបាយការណ៍បូកសរុបការងារប្រចាំខែកក្កដា និងទិសដៅអនុវត្តខែសីហា ឆ្នាំ២០២១ តាមប្រព័ន្ធអនឡាញ(Zoom Meeting) ដោយមានការចូលរួមពី អគ្គលេខាធិការរង នាយក នាយកដ្ឋាន នាយករងនាយកដ្ឋាននាយការិយាល័យ ព្រមទាំងនាយរង ការិយាល័យ ដែលប្រព្រឹត្តទៅនៅថ្ងៃទី០៦ ខែសីហាឆ្នាំ២០២១ វេលាម៉ោង ០៩:០០ នាទីព្រឹក។
ជាកិច្ចបញ្ជប់នៃកិច្ចប្រជុំនេះផងដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត អគ្គលេខាធិការ បានជំរុញលើកទឹកចិត្តដល់នាយទាហាន នាយទាហានរង នៅក្នុងអគ្គលេខាធិការដ្ឋាន អជ្ញាធរជាតិអាវុធគីមី ត្រូវបន្តការខិតខំប្រឹងប្រែងធ្វើការងារតាមរយៈប្រព័ន្ធអនទ្បាញ ព្រមទាំងក្រើនរំលឹកដល់នាយទាហាន នាយទាហានរង ត្រូវបន្តការគោរពនូវវិធានការរបស់រាជរដ្ឋាភិបាល គឺ បីកុំ និង បីការពារ ដើម្បីឱ្យស្ថានការការឆ្លងរាលដាលនៃជំងឺCovid ១៩ នេះ ឆាប់ទទួលបានលទ្ធផលល្អវិលទៅរកស្ថានការប្រសើរទ្បើងវិញនាពេលខាងមុខ។
ដោយ: ក្រុមការងារផ្សព្វផ្សាយ នៃនាយកដ្ឋានព័ត៌មាន និងគ្រប់គ្រងស្ថានីយ អគ្គលេខាធិការដ្ឋាន អ.ជ.អ.គ