ព័ត៌មាន

ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ផន ណារ៉ា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្រ្ត និងវិទ្យុសកម្ម បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធី បិទសិក្ខាសាលា សន្តិសុខជីវសាស្ត្រ គម្រោង៨១ ជំហាន២ (Project 81-BIOSEC) នៃមជ្ឈមណ្ឌលឧត្តមភាពកាត់បន្ថយហានិភ័យ ផ្នែកគីមីសាស្រ្ត ជីវសាស្រ្ត វិទ្យុសកម្ម និងនុយក្លេអ៊ែរ របស់សហភាពអឺរ៉ុប (EU CBRN CoE)

(ភ្នំពេញ)៖ ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ផន ណារ៉ា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្រ្ត

 

និងវិទ្យុសកម្ម បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធី បិទសិក្ខាសាលា សន្តិសុខជីវសាស្ត្រ គម្រោង៨១ ជំហាន២ (Project 81-BIOSEC) នៃមជ្ឈមណ្ឌលឧត្តមភាពកាត់បន្ថយហានិភ័យ ផ្នែកគីមីសាស្រ្ត ជីវសាស្រ្ត វិទ្យុសកម្ម និងនុយក្លេអ៊ែរ របស់សហភាពអឺរ៉ុប (EU CBRN CoE) ព្រមទាំងមានការចូលរួមជាគណៈអធិបតីពី ឯកឧត្តម បណ្ឌិត លី សូវ៉ាន់ ប្រធាននាយកដ្ឋានប្រយុទ្ធ និងជំងឺឆ្លង នៃក្រសួងសុខាភិបាល និងលោក John Jones ប្រធានដឹកនាំគម្រោងលេខ ៨១ និងជាមន្ត្រីជំនាញទី១ នៃស្ថាប័នដំណោះស្រាយយុត្តិធម៌ព្រហ្មទណ្ឌប្រកបដោយនិរន្តរភាពអឺរ៉ុប (SCJS Europe) និងមានការចូលរួមពីមន្រ្តីនៃស្ថាប័នពាក់ព័ន្ធ មួយចំនួន។ 

គោលបំណងចម្បងនៃការបង្កើតសិក្ខាសាលានេះទ្បើង 

   ) ដើម្បីបង្កើនចំណេះដឹងទៅដល់អ្នកចូលរួម និងអ្នកពាក់ព័ន្ធ (Stakeholders) លើការប្រើប្រាស់ដោយសុវត្ថិភាពនូវទូជីវសុវត្ថិភាពថ្នាក់ទី III សម្រាប់ធ្វើការជាមួយមេរោគដែលមានផលវិបាកខ្ពស់។ 

   ) ការពិនិត្យថែទាំ និងសេវាកម្មទៅលើទូជីវសុវត្ថិភាព។ 

   ) ការធ្វើបញ្ជីសារពើភណ្ឌជាតិនៃមេរោគដែលបង្កគ្រោះថ្នាក់ (NIDP)    

   ) ការប្រើប្រាស់ឧបករណ៍វាយតម្លៃសមត្ថភាពក្នុងពេលមានតម្រូវការកើនឡើងជាបន្ទាន់ ។

ពិធីបិទសិក្ខាសាលាបានប្រព្រឹត្តទៅ នៅព្រឹកថ្ងៃសុក្រ ១៥កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ នៅវិទ្យាស្ថានប៉ាស្ទើរកម្ពុជា និងសណ្ឋាគារ Hyatt Regency Phnom Penh

ក្នុងឱកាសនោះផងដែរ ឯកឧត្តម បណ្ឌិត ក៏បានផ្តល់ជូននូវវិញាបនបត្របញ្ជាក់ការសិក្សាទៅដល់មន្រ្តី ដែលបានអញ្ជើញចូលរួមទាំងអស់ ។

កម្មវិធីសិក្ខាសាលាគម្រោង ៨១ (Project 81 BIOSEC)  មានរយៈពេល ៥ ថ្ងៃ ចាប់ពីថ្ងៃទី ២៥ រហូតដល់ ថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២៣ បានបញ្ចប់ ប្រកបដោយផ្លែផ្កា ភាពជោគជ័យ រលូន និងភាពស្និតស្នាលជាទីបំផុត ។