ថ្ងៃពុធ ៦ រោច ខែស្រាពណ៍ ឆ្នាំថោះ
បញ្ចស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣
(ទីស្នាក់ការអង្គការសហប្រជាជាតិ)៖ ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ផន ណារ៉ា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និងវិទ្យុសកម្ម បានដឹកនាំប្រតិភូតំណាងព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមសន្និសីទស្ដីពី “ការផ្សព្វផ្សាយឧស្សាហកម្មនៅតំបន់អាស៊ីអាគ្នេយ៍” នៃសេចក្តីសម្រេចចិត្តក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ UNSCR 1540 (2004) ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៦-០៧ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្នាក់ការអង្គការសហប្រជាជាតិ ទីក្រុងបាងកក ប្រទេសថៃ ដែលមានសមាជិកចូលរួមចំនួន ៣៣រូប មកពីបណ្តាប្រទេសនៃអាស៊ាន អង្គការអន្តរជាតិ (UNODA , EU CBRN CoE, BAFA និង EXBS) និងតំណាងស្ថានទូតអាមេរិក ឥណ្ឌា ជប៉ុន និងអាឡឺម៉ង់។
ដោយ: នាយកដ្ឋានព័ត៌មាន និងគ្រប់គ្រងស្ថានីយ អគ្គលេខាធិការដ្ឋាន អ.ជ.អ.គ