ថ្ងៃអង្គារ ២ រោច ខែបឋមាសាឍ ឆ្នាំថោះ
បញ្ចស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣
(អគ្គលេខាធិការដ្ឋាន អ.ជ.អ.គ)៖ ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ផន ណារ៉ា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិ ទប់ស្កាត់ អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និង វិទ្យុសកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំរបាយការណ៍បូកសរុបការងារប្រចាំឆមាសទី១ និងទិសដៅអនុវត្តឆមាសទី២ ឆ្នាំ២០២៣ និងពិធីប្រគល់បណ្ណ័សរសើរជូននាយកដ្ឋាន និងនាយកវិទ្យាស្ថាន ដែលប្រព្រឹត្តទៅនៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង១៣:៣០រសៀល នៅសាលប្រជុំអាគារA ជាន់ទី៤ បន្ទប់លេខ៤១ ទីស្តីការក្រសួងការពារជាតិ។
ដោយ: នាយកដ្ឋានព័ត៌មាន និងគ្រប់គ្រងស្ថានីយ អគ្គលេខាធិការដ្ឋាន អ.ជ.អ.គ ។





