ព័ត៌មាន

ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ផន ណារ៉ា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិ ទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និងវិទ្យុសកម្ម បានដឹកនាំប្រតិភូតំណាងឱ្យព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមសន្និសីទ ស្តីពីការប្រើប្រាស់ដោយសន្តិភាពនៃគីមីវិទ្យា

ថ្ងៃអង្គារ ៤ កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣
(កូទ្បាទ្បាំពួរ)៖ ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ផន ណារ៉ា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិ ទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និងវិទ្យុសកម្ម បានដឹកនាំប្រតិភូតំណាងឱ្យព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមសន្និសីទ ស្តីពីការប្រើប្រាស់ដោយសន្តិភាពនៃគីមីវិទ្យា ដែលប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី២៣-២៥ ខែឧសភា ឆ្នាំ២០២៣ នៅទីក្រុង គូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ក្រោមកិច្ចផ្តួចផ្តើម និងរៀបចំដោយ អង្គការហាមឃាត់អាវុធគីមី(OPCW) សហការជាមួយប្រទេសម៉ាឡេស៊ី។
ដោយ: នាយកដ្ឋានព័ត៌មាន និងគ្រប់គ្រងស្ថានីយ
អគ្គលេខាធិការដ្ឋាន អ.ជ.អ.គ​ ។