ថ្ងៃព្រហស្បតិ៍ ១៤ រោច ខែពិសាខ ឆ្នាំថោះ
បញ្ចស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣
(ក្រសួងការពារជាតិ)៖ ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ផន ណារ៉ា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិ ទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និងវិទ្យុសកម្ម បានអញ្ជើញ ជាអធិបតីក្នុងពិធីបិទវគ្គហ្វឹកហ្វឺនកម្លាំងឆ្លើយតបដែលបង្កឡើងដោយសារធាតុអាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និងវិទ្យុសកម្ម ជំនាន់ទី៣ វគ្គបំប៉នមូលដ្ឋានគ្រឹះនុយក្លេអែរ ជំនាន់ទី១ និងមូលដ្ឋានគ្រឹះគីមី និងច្បាប់ ជំនាន់ទី២ ឆ្នាំ២០២២ និងបើកវគ្គ ហ្វឹកហ្វឺនឆ្នាំ២០២៣ ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង១៣:៣០នាទីរសៀល នៅបន្ទប់បាយ័ន អគារA ខាងកើតជាន់ទី២ ទីស្តីការក្រសួងការពារជាតិ។
ដោយ: នាយកដ្ឋានព័ត៌មាន និងគ្រប់គ្រងស្ថានីយ
អគ្គលេខាធិការដ្ឋាន អ.ជ.អ.គ ។