ថ្ងៃពុធ ៦ រោច ខែពិសាខ ឆ្នាំថោះ
បញ្ចស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣
(ស្វាយរៀង)៖ ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ផន ណារ៉ា អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិ ទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែ ជីវសាស្ត្រ និងវិទ្យុសកម្ម បានអញ្ជើញដឹកនាំមន្រ្តីជំនាញនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិអាវុធគីមី ចុះ ត្រួតពិនិត្យទីតាំងគ្រាប់បែកគីមី និងសារធាតុគីមីកាកសំណល់ពីសម័យសង្គ្រាមទសវត្សរ៍៦០ និង៧០
ដែលប្រព្រឹត្តទៅនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ នៅស្រុករមាសហែក ខេត្តស្វាយរៀង។ ការចុះត្រួតពិនិត្យទីតាំងនេះផងដែរក៏មានការអញ្ជើញចូលរួមពីមន្រ្តីជំនាញនៃសហភាពអឺរ៉ុប មន្រ្តីកងកម្លាំងប្រដាប់អាវុធមូលដ្ឋាន និងមន្រ្តីរដ្ឋបាលស្រុកផងដែរ។
ដោយ: នាយកដ្ឋានព័ត៌មាន និងគ្រប់គ្រងស្ថានីយ
អគ្គលេខាធិការដ្ឋាន អ.ជ.អ.គ ។