ថ្ងៃព្រហស្បតិ៍ ១៥ កើត ខែពិសាខ ឆ្នាំថោះ
បញ្ចស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៣
(ភ្នំពេញ)៖ ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ផន ណារ៉ា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិ ទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្រ្ត និងវិទ្យុសកម្ម បានអញ្ជើញចុះមកត្រួតពិនិត្យទីតាំង សម្ភារៈបច្ចេកទេស អោយបានត្រឹមត្រូវ តាមបទដ្ឋាន ក្នុងការរៀបចំការងារការពារកីឡាស៊ីហ្គេម និងសំណេះសំណាលជាមួយកងកម្លាំងឆ្លើយតប នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិអាវុធគីមី ដែលបានការពារសន្តិសុខ សុវត្ថិភាព គីមីសាស្ត្រ ជីវសាស្ត្រ វុទ្យុសកម្ម និងនុយក្លេអ៊ែរ (CBRN) ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ (ASEA Games) លើកទី៣២ និងកីឡាជនពិការអាស៊ាន (Para Games) លើកទី១២ រួមជាមួយអ្នកជំនាញការសហភាពអឺរ៉ុប មកពីវិទ្យាស្ថានសន្តិសុខអន្តរជាតិគ្រប់គ្រងការសង្គ្រោះបន្ទាប់ ISEMI របស់សាធារណរដ្ឋស្លូវ៉ាគី ដែលប្រព្រឹត្តទៅនៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង១៦:០០នាទីរសៀល នៅពហុកីឡដ្ឋានជាតិមរតកតេជោ។
ដោយ: នាយកដ្ឋានព័ត៌មាន និងគ្រប់គ្រងស្ថានីយ
អគ្គលេខាធិការដ្ឋាន អ.ជ.អ.គ ។