ថ្ងៃអាទិត្យ ២កើត ខែទុតិយសាឍ ឆ្នាំឆ្លូវ ព.ស.២៥៦៥
ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១១:០០នាទី។
(ខេត្តកោះកុង)៖ ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ផន ណារ៉ា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្រ្ត និងវិទ្យុសកម្ម និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្រែអំបិល ខេត្តកោះកុង បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនដល់ក្រុមគ្រូពេទ្យព្យាបាលជំងឺកូវីដ-១៩ និងប្រពលរដ្ឋដែលកំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩ នៅមណ្ឌលបឋមសិក្សាស្រែអំបិល។ ក្នុងនោះដែរឯកឧត្តមបានផ្តល់ជាអំណោយរួមមាន:
១.ក្រុមគ្រូពេទ្យ ថវិកា ១លានរៀល ម៉ាស់២០ប្រអប់ អាល់កុល៣០លីត ទឹកសុទ្ធ១០កេស ទឹកក្រូច ១០កេស។
២.អ្នកព្យាបាលជំងឺ២៨នាក់ក្នុងម្នាក់ ទទួលបានអង្ក១០គីឡូ ម៉ាស់១ប្រអប់ ទឹកត្រី១យួរ ទឹកសុទ្ធ១កេស និងមី១កេស។
ដោយ: ក្រុមការងារផ្សព្វផ្សាយ នៃនាយកដ្ឋានព័ត៌មាន និងគ្រប់គ្រងស្ថានីយ អគ្គលេខាធិការដ្ឋាន អ.ជ.អ.គ
ព័ត៌មាន