ថ្ងៃសុក្រ ១០ កើត ខែចេត្រ ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣
(ភ្នំពេញ)៖ ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ផន ណារ៉ា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិ ទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និងវិទ្យុសកម្ម បានអញ្ជើញជាអធិបតី ក្នុងពិធីបិទវគ្គបំប៉នពិសេស ស្ដីពីការធ្វើលំហាត់លើតុ និងលំហាត់អនុវត្តជាក់ស្ដែងលើទីលានសម្រាប់ការការពារសុវត្ថិភាពសន្តិសុខ គីមីសាស្ត្រ ជីវសាស្ត្រ វិទ្យុសកម្ម និងនុយក្លេអ៊ែរ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games) លើកទី៣២ និងកីឡាជនពិការអាស៊ាន (ASEAN Para Games) លើកទី១២ ឆ្នាំ២០២៣ ដោយមានការអញ្ជើញចូលរួម ពីនាយក នាយកដ្ឋាន នាយករងនាយកដ្ឋាន មន្រ្តីជំនាញនៃសហភាពអឺរ៉ុប និងមន្រ្តីតំណាងឲ្យស្ថាប័នពាក់ព័ន្ធ
ដែល ប្រព្រឹត្តទៅនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង៨:៣០នាទីព្រឹក នៅពហុកីឡដ្ឋានមរតកតេជោ។
ដោយ: នាយកដ្ឋានព័ត៌មាន និងគ្រប់គ្រងស្ថានីយ
អគ្គលេខាធិការដ្ឋាន អ.ជ.អ.គ ។






