ថ្ងៃសុក្រ ១១រោច ខែផល្គុន ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី១៧ ខែ មីនា ឆ្នាំ២០២៣
(ភ្នំពេញ)៖ ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ផន ណារ៉ា អគ្គលេខាធិការ នៃនៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និងវិទ្យុសកម្ម បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ថ្លែងសន្ទរកថាបិទសិក្ខាសាលាស្ដីពីការគ្រប់គ្រងឲ្យកាន់តែប្រសើរឡើងនូវសន្តិសុខជីវសាស្រ្តក្នុងតំបន់អាស៊ីអាគ្នេយ៍ នៃគម្រោងលេខ៨១ របស់មជ្ឈមណ្ឌលឧត្តមភាពកាត់បន្ថយហានិភ័យ នៃផ្នែកគីមី ជីវសាស្ត្រ វិទ្យុសកម្ម និងនុយក្លេអ៊ែរ របស់សហភាពអឺរ៉ុប(EU CBRN CoE project81-BIOSEC) ដោយមានការចូលរួមជាគណៈអធិបតីពីឯកឧត្តម អគ្គលេខាធិការង
នាយករងនាយកដ្ឋាន និងឯកឧត្តម អស់លោកដែលបានអញ្ជើញជាតំណាងស្ថាប័នពាក់ព័ន្ធនៃប្រទេសកម្ពុជា ជាពិសេមន្រ្តីជំនាញមកពីសហភាពអឺរ៉ុបរួមមាន៖
– លោក John Jones ប្រធានដឹកនាំគម្រោងលេខ ៨១ ព្រមទាំងជាមន្ត្រីជំនាញទី១ នៃស្ថាប័នដំណោះស្រាយយុត្តិធម៌ព្រហ្មទណ្ឌប្រកបដោយនិរន្តរភាពអឺរ៉ុប (SCJS Europe) មកពីប្រទេស ប្រ៊ុចសែល
– បណ្ឌិត Jane Shalcross មន្រ្តីជំនាញទី៣ ស្ថាប័នភ្នាក់ងារសន្តិសុខ សុខភាពចក្រភពអង់គ្លេស (UKHSA)
– បណ្ឌិត Joris Sprokholt មន្រ្តីជំនាញ វិទ្យាស្ថានជាតិ សុខភាពសារធារណៈ និងបរិស្ថាន (RIVM) មកពីប្រទេសហូទ្បង់។
កម្មវិធីនៃការប្រកាសបិទនៃអង្គសិក្ខាសាលានេះដែរ បានប្រព្រឹត្តទៅនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង១១:២៥នាទីព្រឹក នៅសណ្ឋាគារ Hyatt Regency រាជធានីភ្នំពេញ។
គួជម្រាបផងដែរថា អង្គសិក្ខាសាលាទាំងមូលត្រូវបានប្រារព្វទ្បើងរយៈពេល៥ថ្ងៃ ពីថ្ងៃទី១៣ ខែ មីនា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី ១៧ ខែ មីនា ឆ្នាំ២០២៣។
គោលបំណងនៃការបង្កើតសិក្ខាសាលា ការធ្វើឱ្យកាន់តែប្រសើរទ្បើងនូវសមត្ថភាពសន្តិសុខជីវសាស្រ្ត នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ គឺជាបេសកកម្មស្ទង់មតិទៅលើសន្តិសុខជីវសាស្រ្ត ដើម្បីជួបពិភាក្សាជាមួយភាគីពាក់ព័ន្ធ (Stakeholder) ទៅនឹងការងារ គីមី ជីវសាស្រ្ត វិទ្យុសកម្ម នុយក្លេអ៊ែរ (CBRN) នៅក្នុងប្រទេសកម្ពុជា ជាពិសេសភ្នាក់ងារពាក់ព័ន្ធក្នុងវិស័យសុខភាពសារធារណៈ និងវិស័យសុខភាពសត្វ ដើម្បីឯកភាពលើចំណុចជាអទិភាព និងផែនការសម្រាប់ការអនុវត្តសកម្មភាព របស់គម្រោងលេខ៨១។ លើសពីនេះទៅទៀតមានគោលបំណងចម្បងគឺការធ្វើឱ្យកាន់តែប្រសើរទ្បើងនូវសមត្ថភាពសន្តិសុខជីវសាស្រ្តនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ។
ដោយ: នាយកដ្ឋានព័ត៌មាន និងគ្រប់គ្រងស្ថានីយ អគ្គលេខាធិការដ្ឋាន អ.ជ.អ.គ ។