ព័ត៌មាន

ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ផន ណារ៉ា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិ ទប់ស្កាត់ អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និង វិទ្យុសកម្ម បានអញ្ជើញចូលរួមកិច្ចប្រជុំ The fifty-Sixth Session of the Preparatory Commission of CTBTO តាមប្រព័ន្ធនិម្មិត ដែលប្រព្រឹត្តទៅនៅថ្ងៃទី២១ ដល់ ២២ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១៤:៣០នាទី រសៀល នៅសាលប្រជុំអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិអាវុធគីមី។

ថ្ងៃចន្ទ ១២ កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ
ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១
(អគ្គលេខាធិការដ្ឋាន អ.ជ.អ.គ)៖ ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ផន ណារ៉ា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិ ទប់ស្កាត់ អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និង វិទ្យុសកម្ម បានអញ្ជើញចូលរួមកិច្ចប្រជុំ The fifty-Sixth Session of the Preparatory Commission of CTBTO តាមប្រព័ន្ធនិម្មិត ដែលប្រព្រឹត្តទៅនៅថ្ងៃទី២១ ដល់ ២២ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១៤:៣០នាទី
រសៀល នៅសាលប្រជុំអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិអាវុធគីមី។
កម្មវិធីនេះដែរប្រព្រឹត្តទៅនៅទីក្រុងវីយ៉ែន ប្រទេសអូទ្រីស។ ដោយមានការចូលរួមពីតំណាងនៃបណ្តាប្រទេសហត្ថលេខី និងអ្នកសង្កេតការណ៍ ប្រមាណជាជាង ១០០ រូប។
ខ្លឹមសារនៃកិច្ចប្រជុំផ្តោតលើ៖
– ការពិនិត្យ និងបង្ហាញពីរបាយការណ៍ប្រចាំឆ្នាំ២០២០ និង របាយការណ៍ផ្ទៀងផ្ទាត់ពីសកម្មភាពដែលបានធ្វើកន្លងមកក្នុងឆ្នាំ២០២០ របស់CTBTO ជាមួយនឹងបណ្តាប្រទេសហត្ថលេខីរបស់ខ្លួន ដោយលេខាធិការប្រតិបត្តិ (Executive Secretary) នៃអង្គការ CTBTO
– ការចូលរួមStatements គាំទ្រពីបណ្តាក្រុម និងប្រទេស២៧រួមមាន៖
G77 and China, European Union , African Group, Arab Group , Nordic Group ,Japan
, Jordan , Namibia, Brazil ,Indonesia , Germany , Morocco ,Israel ,Egypt ,Costa Rica , Switzerland , Thailand , France
, Malaysia , Italy , Canada ,Austria
,Mexico ,Tunisia ,South Africa ,Panama
, Iraq
កិច្ចប្រជុំសម្រាប់ថ្ងៃទី១វគ្គ១៖ បានប្រព្រឹត្តទៅនៅម៉ោង១៥ៈ៣០ -១៧ៈ៣០នាទី និងវគ្គទី២ នៅម៉ោង ១៩ៈ៣០ និងបញ្ចប់នៅម៉ោង២១ៈ៣០នាទី។
ដោយ : ក្រុមការងារផ្សព្វផ្សាយ អ.ជ.អ.គ