ព្រឹកថ្ងៃសៅរ៍ ៩រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៨ ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ផន ណារ៉ា អគ្គលេខាធិការ អគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និងវិទ្យុសកម្ម បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីក្រុងពាលីហ៍សាងសង់ ឃ្លាំងផ្ទុកសម្ភារៈ បញ្ជូនសារ នៃ អាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និងវិទ្យុសកម្ម នៅក្នុងមជ្ឈមណ្ឌលហ្វឹកហ្វឺន និងជួសជុលបញ្ជូនសារ នាយកដ្ឋានបញ្ជូនសារ អាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និងវិទ្យុសកម្ម ទំហំ ទទឺង២០ម៉ែត្រ បណ្តោយ៥០ម៉ែត្រ និងប្រក់ហីប្រូស៊ីម៉ង់ ដែលជាជំនួយឥតសំណងរបស់កងទ័ព ប្រជាជន វៀតណាម តាមរយះក្រុមហ៊ុនមិត្តហ្វូនកម្ពុជា និងនាយកដ្ឋានបញ្ជូនសារ អាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និងវិទ្យុសកម្ម។