ថ្ងៃព្រហស្បតិ៍ ១០ កើត ខែភទ្របទ ឆ្នាំឆ្លូវ
ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១
(អគ្គលេខាធិការដ្ឋាន អ.ជ.អ.គ)៖ ឯកឧត្តមឧត្តមសេនីយ៍ឯក
ម៉ែន ម៉ារ៉ូត អគ្គលេខាធិការរង និង ជានាយក វិទ្យាស្ថានស្រាវជ្រាវ
និងពិសោធន៍សារធាតុអាវុធគីមី នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិ ទប់ស្កាត់ អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និង វិទ្យុសកម្ម បានអញ្ជើញដឹកនាំ កិច្ចប្រជុំរបាយការណ៍បូកសរុបលទ្ធផលការងារសម្រាប់០៩ខែ
(មករា-កញ្ញា) និង ទិសដៅអនុវត្តការងារខែតុលា ឆ្នាំ២០២១ របស់វិទ្យាស្ថានស្រាវជ្រាវ
និងពិសោធន៍សារធាតុអាវុធគីមី តាមប្រព័ន្ធអនឡាញ(Zoom Meeting) ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង០៩:០០នាទីព្រឹក។
ដោយ: ក្រុមការងារផ្សព្វផ្សាយ នៃនាយកដ្ឋានព័ត៌មាន និងគ្រប់គ្រងស្ថានីយ អគ្គលេខាធិការដ្ឋាន អ.ជ.អ.គ
ព័ត៌មាន