ព័ត៌មាន

ឧត្តមសេនីយ៍ឯក ផន ណារ៉ា ត្រូវបានតែងតាំង ជា អគ្គលេខាធិការ នៃអាជ្ញាធរជាតិទប់ស្តាត់អាវុធគីមី

ព្រឹកថ្ងៃសុក្រ ៨រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆកា ឆ្នាំ២០១៨

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ ខេមរាជនា សមូហោតាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី។

ទ្រង់បានសព្វព្រះរាជហឫទ័យត្រាស់បង្គាប់តម្លើងឋានន្តរសក្តិ ដល់ ឧត្តមសេនីយ៍ឯក ផន ណារ៉ា អត្តលេខ ០០០០៧៨ ជា នាយឧត្តមសេនីយ៍ នាយទាហានថ្នាក់ឧត្តមសេនីយ៍ នៃកងយោធពលខេមរភូមិន្ទ និងត្រាស់បង្គាប់តែងតាំង នាយឧត្តមសេនីយ៍ ផន ណារ៉ា អត្តលេខ ០០០០៧៨ ជា អគ្គលេខាធិការ នៃអាជ្ញាធរជាតិទប់ស្តាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និង វិទ្យុសកម្ម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ពី សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងការពារជាតិ។